ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​​ព្រម​​​តាម​​​សំណើ​ឈប់​​​បាញ់គ្នា​​​ តែ​​​ការ​​​បង្ហូរ​​​ឈាម​​​នៅ​​​តែ​​​បន្ត


កង​​​រថក្រោះ​​​របស់​​​អ៊ីស្រាអែល​​​​​​ ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​ក្បែរ​​​តំបន់​​​ហ្គាហ្សា​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ១៥​​​ ខែ​​​កក្កដា​​​ឆ្នាំ​​​២០១៤។
កង​​​រថក្រោះ​​​របស់​​​អ៊ីស្រាអែល​​​​​​ ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​ក្បែរ​​​តំបន់​​​ហ្គាហ្សា​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ១៥​​​ ខែ​​​កក្កដា​​​ឆ្នាំ​​​២០១៤។

​អាជ្ញាធរអ៊ីស្រាអែល​ និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា យោធា​របស់​ខ្លួន​បានបន្ត​ការ​វាយប្រហារ​ តាម​អាកាស​ជាថ្មី​ម្ដងទៀត​លើ​ទីតាំង​ដែល​ជឿជាក់​ថា ​ជា​ជម្រក​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​លើ​ដែន​ដី​ហ្គាហ្សា​។ ពោល​គឺ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក្រោយ​ពេល​ដែល​ខ្លួន​ បាន​យល់​ព្រម​តាម​សំណើ​ឈប់​បាញ់មួយ​ស្នើ​ដោយ​ប្រទេស​អេហ្ស៊ីប។

អ៊ីស្រាអែល​បាន​ចោទប្រកាន់​ក្រុម​សកម្ម​ប្រយុទ្ធហាម៉ាស​ថា ​នៅ​តែ​បន្ត​បាញ់​ផ្លោង​គ្រាប់​រ៉ុកកែត​ចូល​ក្នុង​ទឹក​ដី​របស់​ខ្លួន​ ដោយ​មិនបាន​គោរព​តាម​សំណើ​បទ​ឈប់​បាញ់​គ្នា។

លោក​ Benjamin Netanyahu ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​និយាយ​ថា​ អ៊ីស្រាអែល​បានប្រុងប្រៀប​រួចជាស្រេច​ ក្នុង​ការ​ពង្រីក​យុទ្ធនាការ​របស់​ខ្លួន​ប្រឆាំង​នឹង​ពួ​កហាម៉ាស​ ប្រសិន​បើ ពួក​ជន​សកម្មប្រយុទ្ធ​ទាំង​នោះ​ ប្រកែក​មិនព្រម​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG