ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ថា ខ្លួន​បាន​សម្លាប់​មេបញ្ជាការ​ម្នាក់​របស់​ក្រុម​ហេសបូឡា


ម៉ាស៊ីន​ឈូសឆាយ​មួយ​បាន​កាយ​កម្ទេច​ថ្មពីអគារ​ដែល​ត្រូវបាន​វាយប្រហារ​ដោយអុីស្រាអែល​នៅ​ភាគ​ខាងត្បូង​ភូមិ​លីបង់​មួយ​កាលពីថ្ងៃទី​០៨ ខែមេសា ឆ្នាំ២០២៤។
ម៉ាស៊ីន​ឈូសឆាយ​មួយ​បាន​កាយ​កម្ទេច​ថ្មពីអគារ​ដែល​ត្រូវបាន​វាយប្រហារ​ដោយអុីស្រាអែល​នៅ​ភាគ​ខាងត្បូង​ភូមិ​លីបង់​មួយ​កាលពីថ្ងៃទី​០៨ ខែមេសា ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ខ្លួន​បាន​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​លើ​តំបន់​ភាគ​ខាងត្បូង​របស់​ប្រទេស​លីបង់​ដោយ​បាន​សម្លាប់​មេបញ្ជាការ​ម្នាក់​របស់​ក្រុម​ហេសបូឡា (Hezbollah) ដែល​មេបញ្ជាការ​រូប​នេះ​កន្លង​មក​បាន​ធ្វើ​ការវាយ​ប្រហារ​ជា​ច្រើន​សំដៅ​លើ​តំបន់​ភាគ​ខាង​ជើង​របស់​អ៊ីស្រាអែល។

សេចក្តី​ថ្លែងការណ៍​របស់​យោធា​អ៊ីស្រាអែល​បាន​បង្ហាញ​ថា មេបញ្ជាការ​រូប​នោះ​មាន​ឈ្មោះ​ថា Ali Ahmad Hassinនិង​ស្ថិត​នៅក្នុង​កងកម្លាំង Radwanរបស់​ក្រុម​ហេសបូឡា។

ក្រុម​ហេសបូឡា​បាន​ប្រកាស​អំពី​ការ​ស្លាប់​របស់​យុទ្ធជន​ម្នាក់​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ដូចគ្នា​ទៅ​នឹង​ឈ្មោះ​របស់​មេបញ្ជាការ​ខាងលើ ប៉ុន្តែ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ណាមួយ​អំពី​ការ​ស្លាប់​នេះ​ទេ។

កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ការ​វាយប្រហារ​នេះ​ក៏​បាន​សម្លាប់​មនុស្ស ២ នាក់​ផ្សេង​ទៀត​ផងដែរ។

ការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន​ដោយ​កងទ័ព​អ៊ីស្រាអែល​និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា​គឺ​កើតឡើង​ជា​ញឹកញយ​នៅ​ក្នុង​សង្គ្រាម​រយៈពេល ៦ ខែ​កន្លង​មក​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់ (Hamas) ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​ហេសបូឡា​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza)៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តីរាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters, AP និង AFP។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG