កងកម្លាំងយោធាអ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាភាគកណ្តាលកាលពីថ្ងៃពុធ មួយថ្ងៃក្រោយការវាយប្រហារតាមអាកាសមួយទៅលើសាលារៀនដែលក្លាយជាជម្រកសម្រាប់ជនជាតិប៉ាឡេស្ទីនដែលគ្មានទីកន្លែងរស់នៅដែលបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ២៩ នាក់ដែរ។ នេះបើតាមពួកមន្ត្រីសុខាភិ បាលប៉ាឡេស្ទីន។
កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើទីប្រជុំជន Nuseirat និង Khan Younis ដែលបានសម្លាប់មនុស្សយ៉ាងតិច ៦ នាក់ហើយបានបន្សល់ទុកមនុស្សជាច្រើននាក់ទៀតរងរបួស។ នេះបើតាមប្រភពព័ត៌មានផ្សេងៗទៀត។
ទីភ្នាក់ងារសារព័ត៌មាន AP ក៏បានរាយការណ៍ដែរថា មនុស្ស ៨ នាក់បានត្រូវសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសលើផ្ទះមួយកន្លែងនៅក្នុងទីប្រជុំជន Deir al-Balah ជាតំបន់មួយដែលតាំងនៅ «ក្នុងតំបន់សុវត្ថិភាពមនុស្សធម៌» ជាទីកន្លែងដែលជនជាតិប៉ាឡេស្ទីនត្រូវបានអ៊ីស្រាអែលប្រាប់ឱ្យស្វះស្វែងជ្រកពួក។
ការវាយប្រហារកាលពីថ្ងៃអង្គារទៅលើសាលារៀន al-Awda នៅក្នុងទីក្រុង Abasan នៅជិតទីក្រុង Khan Younis ជាការវាយប្រហារថ្ងៃទី ៤ នៅក្នុងរយៈពេលជាច្រើនថ្ងៃ។
ពួកមន្ត្រីនិយាយថា យោធាបានស្វះស្វែងរកសេចក្តីរាយការណ៍ដែលថាជនស៊ីវិលបានគ្រោះថ្នាក់នៅក្នុងការវាយប្រហារនេះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ