ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ Benjamin Netanyahu ប្រហែល​ឈ្នះ​ឆ្នោត​កាន់​តំណែង​មួយ​អាណត្តិ​ទៀត


នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu លើកដៃបង្ហាញទៅកាន់ក្រុមអ្នកគាំទ្រ បន្ទាប់ពីការបោះឆ្នោតជាតិបានបញ្ចប់នៅក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០១៩។​
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu លើកដៃបង្ហាញទៅកាន់ក្រុមអ្នកគាំទ្រ បន្ទាប់ពីការបោះឆ្នោតជាតិបានបញ្ចប់នៅក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០១៩។​

ក្រោយ​ពីការ​រាប់​សន្លឹក​ឆ្នោត​៩៧​ភាគរយ គណបក្ស​ Likud ឈ្នះ​អាសនៈ​ស្មើគ្នា​ជាមួយ​គណបក្ស​ខៀវ និង​ក្រហម​និយម​កណ្តាល ​ដែល​ដឹកនាំ​ដោយ​អតីត​មេបញ្ជាការ​យោធា Benny Gantz។

លោក​នាយក​រដ្ឋ​មន្ត្រី​ Benjamin Netanyahu នៃ​ប្រទេស​អ៊ីស្រាអែល​ ប្រហែលជាអាចកាន់​តំណែងក្នុង​អាណត្តិ​ទី ​៥ នៅថ្ងៃ​ពុធ​នេះ ខណៈ​ដែល​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើ​សរើស​តំណាងរាស្ត្រ​យ៉ាង​ប្រកិតគ្នាមួយ បង្ហាញ​ឲ្យ​ឃើញ​ថា ​គណបក្ស​ Likud ​របស់​លោក​ និង​សម្ព័ន្ធ​មិត្តនិយម​ស្តាំ​របស់​លោក ​អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​បាន។

ក្រោយ​ពីការ​រាប់​សន្លឹក​ឆ្នោត​ ៩៧​ ភាគរយ គណបក្ស​ Likud ឈ្នះ​អាសនៈ​ស្មើគ្នា​ជាមួយ​គណបក្ស​ខៀវ និង​ក្រហម​និយម​កណ្តាល ​ដែល​ដឹកនាំ​ដោយ​អតីត​មេបញ្ជាការ​យោធា Benny Gantz។

ដោយ​សារ​តែ​គណបក្ស​ទាំង ​២ ​មិន​បាន​ឈ្នះ​សំឡេងឆ្នោត​ភាគ​ច្រើន​ដោយ​ខ្លួន​ឯង ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះជា​ការ​ចាំ​បាច់​មួយ។ គណបក្ស​ Likud និងសម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​ទី​បញ្ចប់​អាច​ទទួល​បាន​អាសនៈ ៦៥​ ក្នុង​សភា ​ដែល​មាន​អាសនៈសរុប ១២០។

គណបក្ស​ទាំង ​២ ​បានប្រកាស​ជ័យជម្នះរៀង​ៗ​ខ្លួន ក្រោយ​ការ​បោះ​ឆ្នោត។ បើ​សិន​ជាគណបក្ស​របស់​លោក​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មែននោះ លោក​ Netanyahu នឹង​ក្លាយ​ខ្លួន​ជាមេ​ដឹកនាំ​អ៊ីស្រាអែល ​ដែល​កាន់​តំណែង​យូរ​ជាងគេ​បំផុត គឺ​យូរ​ជាងបិតា​ជាតិ​លោក David Ben-Gurion ទៅ​ទៀត៕

XS
SM
MD
LG