ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អ៊ីស្រាអែល​កាត់​ទោស​បុរស​​​ដែល​បាន​សម្លាប់​យុវជន​ប៉ាឡេស្ទីន​​ម្នាក់​ក្នុង​ឆ្នាំ ២០១៤


សាច់​ញ្ញាតិ​យុវជន​ប៉ាឡេស្ទីន​ឈ្មោះ Mohammed Abu Khdeir ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ឆ្នាំ ២០១៤ កាន់​រូបថត​របស់​យុវជន​រូបនោះ​នៅ​ខាង​ក្រៅ​តុលាការ​ កាល​ពី​ថ្ងៃ​ទី០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
សាច់​ញ្ញាតិ​យុវជន​ប៉ាឡេស្ទីន​ឈ្មោះ Mohammed Abu Khdeir ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ឆ្នាំ ២០១៤ កាន់​រូបថត​របស់​យុវជន​រូបនោះ​នៅ​ខាង​ក្រៅ​តុលាការ​ កាល​ពី​ថ្ងៃ​ទី០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

តុលាការ​ប្រទេស​អ៊ីស្រាអែល​បាន​កាត់ទោស​បុរស​ម្នាក់​ដែល​បាន​ដឹកនាំ​ការ​សម្លាប់​ដើម្បី​សងសឹក​កាល​ពី​ឆ្នាំ​២០០៤ និង​ដុត​ក្មេងជំទង់​ប៉ាឡេស្ទីន​ម្នាក់​ដែលជា​ការណ៍​មួយ​ដែលបានបង្ក​ឲ្យ​មានសង្គ្រាម​៥០ថ្ងៃ​ក្នុង​តំបន់​កាហ្សា (Gaza )។

តុលាការ​បាន​ច្រានចោល​ការ​សុំទោស​ពីការ​មិន​បាន​ដឹង​របស់ Yosef Haim Ben David ដោយ​និយាយថា​ បុរសនេះ​បាន​ដឹង​អំពី​សកម្មភាព​របស់​ខ្លួន​ ខណៈ​ពេល​ដែល​ធ្វើ​សកម្មភាព​សម្លាប់នោះ។ បុរសនេះ​រំពឹង​ថា នឹង​ត្រូវ​គេ​អនុវត្ត​ទោសទណ្ឌ​នៅ​ខែ​ក្រោយ។

បុរស​ជនជាតិ​អ៊ីស្រាអែល​ពីរ​នាក់​ផ្សេងទៀតត្រូវ​តុលាការ​ផ្តន្ទាទោស​រួចហើយ​ចំពោះ​ការ​សម្លាប់​នេះ ដោយ​ម្នាក់​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយជីវិត​ និង​ម្នាក់​ទៀត​ជាប់គុក​២១ឆ្នាំ។

បុរស​ទាំងបី​នាក់​បាន​ទទួល​កំហុស​ពី​ការ​សម្លាប់ Mohammed Abu Khdeir អាយុ​១៦ឆ្នាំ បន្ទាប់​ពី​ចាប់​ខ្លួន​យុវជន​នោះ​មក​ពី​ផ្លូវ​ក្រុង​ហ្ស៊េរុយ​សាឡិម​ភាគ​ខាង​កើត ហើយ​នាំ​ទៅ​កាន់​ព្រៃ​មួយ​ក្នុង​ប្រទេស​អ៊ីស្រាអែល។ អំពើ​ឃាតកម្ម​នេះ​គឺជា​ ការសងសឹក​នឹង​ចំពោះ​ការ​ចាប់ពង្រត់​ និង​សម្លាប់​ក្មេង​ជំទង់​ជនជាតិអ៊ីស្រាអែល​បី​នាក់​ដោយ​ក្រុម​ជីវពល​ហាម៉ាស់​ជិត​តំបន់​វ៉េសប៊ែង(West Bank)៕

XS
SM
MD
LG