ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​វាយ​ប្រហារ​ពួក​សកម្មប្រយុទ្ធ Hezbollah នៅលីបង់​ពេល​​ក្រុម​គ្រួសារ​ចំណាប់ខ្មាំង​ទាមទារ​បទ​ឈប់​បាញ់​នៅ​ហ្កាហ្សា


ទាហាន​អ៊ីស្រាអែល​ឈរ​នៅ​លើ​ផ្លូវ​ដែល​ត្រូវបាន​ខូចខ្ទេចខ្ទី ក្បែរ​ព្រំដែន​ប្រទេស​លីបង់និង​អ៊ីស្រាអែល​។
ទាហាន​អ៊ីស្រាអែល​ឈរ​នៅ​លើ​ផ្លូវ​ដែល​ត្រូវបាន​ខូចខ្ទេចខ្ទី ក្បែរ​ព្រំដែន​ប្រទេស​លីបង់និង​អ៊ីស្រាអែល​។

យោធា​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ខ្លួន​បាន​ធ្វើការ​វាយ​ប្រហារ​ដៅលើ​ពួក​សកម្មប្រយុទ្ធ Hezbollah នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់​បន្ទាប់ពី​គ្រាប់​រ៉ុក្កែត​រាប់​សិប​គ្រាប់​បាន​បាញ់​ដាក់​ប្រទេស​អ៊ីស្រាអែល។

យោធាអ៊ីស្រាអែល​បាន​និយាយ​ថា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ីស្រាអែល​បាន​បាញ់​ស្ទាក់​គ្រាប់​រ៉ុក្កែត៦៥គ្រាប់ ខណៈដែល​គ្រាប់​រ៉ុក្កែត​ផ្សេង​ទៀត​បាន​ធ្លាក់​នៅ​កណ្តាល​វាល។

ការប្រយុទ្ធ​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ីស្រាអែល​និង​លីបង់​បាន​បង្កើន​ការភ័យខ្លាច​នៃ​ការរាលដាល​ជម្លោះ​កាន់តែ​ធំឡើង​នៅ​ក្នុង​តំបន់នៅពេល​មាន​សង្គ្រាម​រវាង​អ៊ីស្រ អែល​និង​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស់​នៅ​ក្នុង​តំបន់ Gaza Strip។

សមាជិក​ក្រុម​គ្រួសារ​របស់​ចំណាប់​ខ្មាំង​ខ្លះ​ដែល​នៅ​ក្នុង​ការឃុំឃាំង​របស់​ពួក​ហាម៉ាស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា​នៅ​ឡើយ​បាន​តវ៉ា​ប្រឆាំង​កាលពី​ថ្ងៃ​ពុធ​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​របស់​គណបក្ស Likud របស់​លោក​នាយក​រដ្ឋមន្ត្រី Benjamin Netanyahu នៅ​ក្នុង​ទីក្រុង Tel Aviv។

សមាជិក​ក្រុម​គ្រួសារ​បាន​ស្រែក​ពាក្យ​ស្លោក​ដែល​គាំទ្រ​រដ្ឋាភិបាល​អ៊ីស្រាអែល​ដែល​បាន​ធ្វើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ជាមួយ​ក្រុម​ហាម៉ាស់​ដែល​រួមមាន​ការដោះលែង​ចំណាប់​ខ្មាំង​ផង។
បាតុកម្ម​បាន​កើត​មាន​ឡើង​បន្ទាប់ពី​ការដាក់​សម្ពាធ​កាលពី​ថ្ងៃ​អង្គារ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​យល់ព្រម​ដល់​ការឈប់​បាញ់​គ្នា។

«មាន​ចំណាប់ខ្មាំង​រាប់​សិប​នាក់​ទៀត​ស្ថិតនៅ​ក្នុង​តំបន់​ហ្កាហ្សាដែល​កំពុង​រង់ចាំ​កិច្ច ព្រមព្រៀង​មួយ​ដែល​នឹង​នាំ​ពួកគេ​ត្រឡប់​មក​ផ្ទះ​វិញ។ វា​ជា​ពេល​វេលា​ដើម្បី​ធ្វើ​ឱ្យ​កិច្ច ព្រមព្រៀង​នោះ​ចប់​សព្វគ្រប់»។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Matthew Miller បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​បន្ទាប់ពី​កងទ័ព​អ៊ីស្រា អែល​បាន​រកឃើញ​ចំណាប់​ខ្មាំង៦នាក់​កាលពី​ចុង​សប្តាហ៍​ថា​ក្រុម​ហាម៉ាស់​បាន​បាញ់​សម្លាប់​ពួកគេ​នៅ​ក្នុង​រូងក្រោម​ដី​នៅ​ក្នុង​ទីក្រុង Rafah ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG