ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នកជំនាញថា ការវាយលុករបស់អ៊ីស្រាអែលនៅហ្កាហ្សាមានការបំផ្លិចបំផ្លាញច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ


ទាហាន​អ៊ីស្រាអែល​កំពុងប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
ទាហាន​អ៊ីស្រាអែល​កំពុងប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

ក្រុម​អ្នកជំនាញថា នៅពេលនេះយុទ្ធនាការ​យោធាអ៊ីស្រាអែល​ក្នុងតំបន់​ហ្កាហ្សា​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត និង​មាន​ការបំផ្លិចបំផ្លាញច្រើន​បំផុតក្នុង​ប្រវត្តិសាស្ត្រ។

ក្នុង​រយៈពេល​តែជាងពីរខែ ​ការវាយលុក​នេះ​បាន​បណ្តាល​ឱ្យ​មានការបំផ្លិច​បំផ្លាញ​ច្រើន​ជាង​ការ​កម្ទេច​ក្រុង​ Aleppo ​នៅ​ស៊ីរី​ពី​ឆ្នាំ ២០១២ ​ដល់ ២០១៦ ​ច្រើន​ជាងការខូចខាត​នៅក្រុង​ Mariupol ​នៅអ៊ុយក្រែន ​និង​ការទម្លាក់​គ្រាប់បែក​របស់​ពួក​សម្ព័ន្ធមិត្ត​ក្នុ​ង​ប្រទេស​អាល្លឺម៉ង់ក្នុងសង្គ្រាមលោក​លើកទី ២។ ការវាយលុក​នេះបានសម្លាប់​ជន​ស៊ីវិល​ច្រើន​ជាង​យុទ្ធនាការ​យោធា​របស់​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​បីឆ្នាំ​ប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម។

កង​យោធា​អ៊ីស្រាអែល​បាននិយាយតែបន្តិចបន្តួច​អំពី​ប្រភេទ​គ្រាប់បែកនិង​គ្រាប់កាំភ្លើង​ធំ​ដែល​ខ្លួនប្រើ​នៅ​ហ្កាហ្សា។ តែ​ដោយពិនិត្យកម្ទេចគ្រាប់ទាំង​នោះដែល​ត្រូវ​បានរក​ឃើញ​នៅនឹង​កន្លែង​និង​ដោយវិភាគវីដេអូ​នៃ​ការវាយ​ប្រហារ ​ក្រុមអ្នក​ជំនាញយល់​ថា គ្រាប់បែក​ភាគ​ច្រើន​ត្រូវ​ទម្លាក់​លើកន្លែង​ឡោមព័ទ្ធ​ ​គឺ​ផលិត​នៅ​អាមេរិក។​ ពួកគេ​និយាយថា​ អាវុធទាំង​នេះ​មានរួម​គ្រាប់បែក«ទម្លាយត្រង់សេ»ទម្ងន់​៩០០​គីឡូក្រាម ដែលសម្លាប់​មនុស្ស​រាប់រយនាក់​ក្នុង​តំបន់​មាន​មនុស្សរស់នៅ​ច្រើន៕

XS
SM
MD
LG