អ៊ីស្រាអែលផ្អាកការប្រយុទ្ធពេលថ្ងៃដើម្បីឱ្យមានការបញ្ជូនជំនួយចូលតំបន់ហ្កាហ្សា
យោធាអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអាទិត្យកន្លងទៅនេះអំពី «ការផ្អាកបែបកលយុទ្ធ» នៃការប្រយុទ្ធគ្នានៅពេលថ្ងៃនៅជុំវិញផ្លូវដឹកជញ្ជូនជំនួយដ៏សំខាន់មួយក្នុងតំបន់ហ្កាហ្សា (Gaza)។ ផែនការនេះគឺមិនដូចទៅនឹងបទឈប់បាញ់ទាំងស្រុងដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបង្ហាញឡើងនោះទេ។ លោក Arash Arabasadi នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្ដីប្រែសម្រួល៕