ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ៊ីស្រាអែល ប៉ាឡេស្ទីន បន្ទោស​គ្នា​រឿង​ការ​មិន​គោរព​បទ​ឈប់​បាញ់​គ្នា


អ្នក​កាន់​ទុក្ខ​ប្រមូល​ផ្តុំ​​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៤ នៅ​ក្បែរ​ផ្នូរ​របស់​សមាជិក​គ្រួសារ Najam ដែល​ត្រូវ​សម្លាប់​​ក្នុង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​កាល​ពី​យប់​មិញ។

ក្រុម​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ក្នុង​តំបន់​ហ្គាហ្សា​និយាយ​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ជំរុំ​ជន​ភៀសខ្លួន​នៅ​ទី​នោះ បាន​សម្លាប់​ក្មេងស្រី​អាយុ​៨ឆ្នាំ​ម្នាក់​និង​ ធ្វើ​ឲ្យ​របួស​មនុស្ស​៣០​នាក់​ផ្សេង​ទៀត។

ក្រុម​មន្ត្រី​បាន​និយាយ​ថា ការ​វាយប្រហារ​ក្នុង​ជំរុំ​ជនភៀសខ្លួន Shati បាន​កើត​ ឡើង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ គឺ​ប៉ុន្មាន​នាទី​បន្ទាប់​ពី​បទ​ឈប់​បាញ់​គ្នា​ជា​បណ្តោះអាសន្ន​ ដែល​អ៊ីស្រាអែល​បាន​ប្រកាស​នោះ ​ចូល​ជា​ធរមាន។

មន្ត្រី​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ខ្លួន​កំពុង​រង់ចាំ​មើល​របាយការណ៍​អំពីរឿង​នេះ។

ប្រទេស​អ៊ីស្រាអែល​និយាយ​ថា ខ្លួន​បាន​គោរព​បទ​ឈប់​បាញ់​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ស្ទើរ​តែ​ចំពោះ​គ្រប់​តំបន់​ក្នុង​ដែនដី​ហ្គាហ្សា​ ដើម្បី​អនុញាត​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ ចេញ​ចូល​ទទួល​យក​ជំនួយ​មនុស្សធម៌​ ហើយ​នឹង​ការ​អនុញាត​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​បាន​ត្រឡប់​ទៅ​ផ្ទះ​ពួក​គេ​វិញ៕

XS
SM
MD
LG