ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ៊ីស្រាអែល​វាយប្រហារ​សាលា​អ.ស.ប.​មួយ​កន្លែង សម្លាប់​មនុស្ស​១៥​នាក់


ក្មេង​ស្រី​ប៉ាឡេស្ទីន​ម្នាក់​យំ​​កាល​ពី​ថ្ងៃ​​ពុធ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៤ ខណៈ​ពេល​ទទួល​ការ​ព្យាបាល​របួស​ដែល​បណ្តាល​មក​ពី​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ទៅ​សាលារៀន​មួយ​របស់​អង្គការ​សហប្រជាជាតិ​​នៅ​តំបន់ Gaza Strip។

កង​រថក្រោះ​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ចំ​លើ​សាលារៀន​មួយ​កន្លែង​របស់​អ.ស.ប.​ក្នុង​តំបន់​ហ្គាហ្សា​ដោយ​បាន​សម្លាប់​មនុស្ស​១៥នាក់។ ការ​វាយប្រហារ​នេះ​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​ឯ​ជំរុំ​ជន​ភៀស​ខ្លួន Jebaliya ស្ថិត​នៅ​ភាគ​ខាង​ជើង​តំបន់​ហ្គាហ្សា។

អ្នក​យក​ព័ត៌មាន​របស់​វីអូអេ​ លោក Scott Bobb បាន​ចុះ​ទៅ​យក​ព័ត៌មាន​ នៅ​កន្លែង​កើតហេតុ​ ហើយ​បាន​រាយការណ៍​មក​ថា ទីតាំង​នោះ​មាន​ការ​បាក់បែក​ ខ្ទេច​ខ្ទី។

សាលារៀន​នោះ​ជា​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ចំនួន​៨៥​កន្លែង​ដែល​ភ្នាក់ងារ​អសប​សម្រាប់​ជន​ភៀស​ខ្លួន​ក្នុង​ដែនដី​ប៉ាឡេស្ទីន​និយាយ​ថា មាន​មនុស្ស​ចំនួន​ ២០​ម៉ឺន​នាក់​កំពុង​ជ្រក​កោណ។

មន្ត្រី​ប៉ាឡេស្ទីន​និយាយ​ថា​ មក​ទល់​ពេល​នេះ​មាន​មនុស្ស​ជាង​១.២០០​នាក់​ហើយ​បាន​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​តាំង​ពី​ថ្ងៃ​ទី៨​ខែកក្កដា​មក​ រវាង​ប្រទេស​ អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន៕

XS
SM
MD
LG