ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្សស្លាប់ក្នុងតំបន់ហ្គាហ្សាកើនដល់ ១០០នាក់


​​រូបភាព​​​នៃ​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​យន្តហោះ​​​ចម្បាំង​​​អ៊ីស្រាអែល​​​ទៅលើ​​​តំបន់​​​ Rafah ⁣​​​ដែល​​​ស្ថិតនៅ​​​​​​​​​ភាគ​​​ខាង​​​ត្បូង​​​នៃ​​​តំបន់​​​ហ្គាហ្សា​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​។

មនុស្ស​ចំនួន​ ១០០​នាក់​ហើយ ​⁣⁣បាន​ស្លាប់ដោយសារការ​វាយប្រហារ​យោធា​ របស់​ប្រទេស​អ៊ីស្រាអែល​ (Israel)ទៅលើ​តំបន់​⁣ហ្គាហ្សា​(Gaza)⁣​ គិត​មក​ត្រឹម​ថ្ងៃ​សុក្រ ​ទី ​១១​ ខែ​កក្កដា។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​ ប៉ាឡេស្ទីន​(Palestine)​។ ស្រប​ពេល​ដែល​លោកនាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​Benjamin​ Netanyahu​ ថ្លែង​ថា​លោក​នឹង​មិនលើក​លែង​ទោស ឬ​បញ្ឈប់​ការ​វាយ​ប្រហារ​តាម​ការ​ដាក់​សម្ពាធ​អន្តរជាតិ​ឡើយ។​

​លោក ​Netanyahu ​អះអាង​ថា​គ្មាន​គំនាប​សង្កត់​ណាមួយ​ ដែល​អាច​រារាំង​មិន​ឲ្យ​ប្រទេស​របស់​លោក​ បើក​ការ​ប្រយុទ្ធ​ប្រឆាំង នឹងក្រុម​ភេរវជន ​ដែល​បាន​អំពាវនាវ​ឲ្យបំផ្លាញ​ប្រទេស​អ៊ីស្រាអែលឡើយ​។​

គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​នេះ ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡែស្ទីន​បាន​ឈាន​ដល់​ថ្ងៃ​ទី​បួន​ហើយ។ យោធា​អ៊ីស្រាអែល នៅ​បន្ត​ធ្វើ​ការ​វាយលុក​ចូល​ក្នុង​តំបន់​ ហ្គាហ្សា​ ខណៈ​ពេល​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​វិញ​ នៅ​តែ​បន្ត​បាញ់​ផ្លោង​គ្រាប់​រ៉ុកកែត​ ចូល​ក្នុង​ទឹកដី​របស់​ប្រទេស​អ៊ីស្រាអែល​។

ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ក្នុង​តំបន់​ហ្គាហ្សា​ ​បាន​បាញ់​រ៉ុកកែត​ប្រមាណ​៥៥០​គ្រាប់​ចូល​ក្នុង​ប្រទេស​ អ៊ីស្រាអែល​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​កាល​ពី​ពេល​ថ្មី​នេះ​ ក៏ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​ទេ៕

XS
SM
MD
LG