ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​បដិសេធ​ព័ត៌មាន​ដែល​ថា​ស៊ីរី​បាញ់​ទម្លាក់​យន្តហោះ​ប្រតិកម្ម​យោធា​របស់​អ៊ីស្រាអែល


ទាហាន​អ៊ីស្រាអែល​ម្នាក់​ឈប់​សម្រាក​បន្ទាប់​ពី​ដើរ​បាន​៤៥គ.ម​ នៅ​ក្នុង​ជ្រលង Jordan Valley កាលពី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។
ទាហាន​អ៊ីស្រាអែល​ម្នាក់​ឈប់​សម្រាក​បន្ទាប់​ពី​ដើរ​បាន​៤៥គ.ម​ នៅ​ក្នុង​ជ្រលង Jordan Valley កាលពី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។

ប្រទេស​ស៊ីរី​បាន​និយាយ​ថា​ ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ប្រតិកម្ម​យោធា​អ៊ីស្រាអែល​មួយ​គ្រឿង​ និង​បាន​បាញ់​ត្រូវ​យន្តហោះ​មួយ​គ្រឿង​ទៀត។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ក៏​អ៊ីស្រាអែល​និយាយ​ថា​ យន្តហោះ​ទាំង​អស់​របស់​ខ្លួន​បាន​វិលត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព​នៅ​ក្រោយ​ពេល​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ទី​ដៅ​មួយ​ចំនួន​ក្នុង​ប្រទេស​ស៊ីរី​កាល​ពីព្រឹក​ថ្ងៃ​សុក្រ​នេះ។

អ៊ីស្រាអែល​មិន​បាន​និយាយ​ទេ​អំពី​អ្វី​ដែល​បាន​ត្រូវ​យក​ធ្វើ​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារនោះ ក៏ប៉ុន្តែ​ប្រទេស​ស៊ីរី​បាន​និយាយ​ថា​ កង​យន្តហោះ​ប្រតិកម្មយោធា​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​លើ​ទី​ដៅ​យោធា​មួយ​នៅ​ជិត Palmyra នៅ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់​បាន​ព៌ណនា​ថា​ ជា​សកម្មភាព​ឈ្លានពាន​មួយ​ដែល​បាន​ជួយ​ដល់​ពួក​រដ្ឋ​ឥស្លាម។

នៅ​ក្នុង​វិធានការមួយ​មិន​សូវ​មាន​ធ្វើ កងកម្លាំង​ការពារ​អ៊ីស្រាអែល​ហៅ​កាត់ថា​ IDF បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ទទួល​ស្គាល់​កិច្ចប្រតិបត្តិការ​នេះ។

សេចក្តី​ថ្លែងការណ៍​នេះ​និយាយ​ថា «កាល​ពីយប់ថ្ងៃ​ទី​១៧ ខែ​មីនា កង​យន្តហោះ​ចម្បាំង​នៃ​កងទ័ព​អាកាស​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​លើទី​ដៅ​មួយ​ចំនួន​ក្នុង​ប្រទេស​ស៊ីរី។ កាំជ្រួច​មីស៊ីល​ប្រឆាំង​នឹង​យន្តហោះ​មួយ​ចំនួន​បាន​ត្រូវ​បាញ់ពី​ប្រទេស​ស៊ីរី ហើយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​នៃ​កងកម្លាំង​ IDF បាន​បាញ់​ស្ទាក់​កាំជ្រួច​មួយ​គ្រឿង​ក្នុង​បណ្តា​កាំជ្រួច​មីស៊ីល​ ទាំង​នេះ។ គ្មាន​ជន​ស៊ីវិល​អ៊ីស្រាអែល និង​យន្តហោះ​ណា​មួយ​នៃ​កងទ័ព IAF បាន​រង​គ្រោះ​ឡើយ៕

XS
SM
MD
LG