ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំងដែលគាំទ្រដោយសហរដ្ឋអាមេរិកប្រកាសពីការរលត់រលាយ Caliphate របស់ក្រុមរដ្ឋឥស្លាម


ក្រុមយុទ្ធជនស៊ីរីដឹកនាំដោយឃឺត និងគាំទ្រដោយសហរដ្ឋអាមេរិក រាំនៅជិតចម្ការប្រេងភាគខាងកើតខេត្ត Syrian Deir Ezzor កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៩។

កងកម្លាំងដែលគាំទ្រដោយសហរដ្ឋអាមេរិក បានលើកទង់ជាតិរបស់ខ្លួននៅក្នុងទីក្រុង Baghuz នៃភាគឦសាន្តនៃប្រទេសស៊ីរី ហើយបាននិយាយថា Caliphate ដែលត្រូវបានប្រកាសជាទឹកដីរបស់ក្រុមភេរវកម្មរដ្ឋឥស្លាមនោះនៅទីបញ្ចប់បានរលត់រលាយជាស្ថាពរ។

ការប្រកាសដែលគេរងចាំជាយូរយារណាស់មកហើយនៅថ្ងៃសៅរ៍នេះដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី បានកើតមានឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះជាបន្តបន្ទាប់ដែលបានធ្វើឲ្យមានភ្លើងភ្លឺរញ្ចាចនៅលើមេឃពេលយប់។

គោលដៅវាយប្រហារដែលមានពួកអ្នកប្រយុទ្ធរដ្ឋឥស្លាមរាប់រយនាក់ដែលបានតស៊ូយ៉ាងស្វិតស្វាញនៅលើទឹកដីដ៏តូចមួយ នៅតាមបណ្តោយទន្លេ Euphrates និងតាមបណ្តោយជួរភ្នំនៅខាងក្រៅទីក្រុងនោះ។

លោក Musta Bali អ្នកនាំពាក្យកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក បានប្រកាសនៅលើប្រព័ន្ធ Twitter របស់លោកថា «ភូមិ Baghuz បានត្រូវរំដោះទាំងស្រុង។

កងកម្លាំងប្រជាធិបតេយ្យស៊ីរី ប្រកាសលុបបំបាត់ទាំងស្រុងនូវអ្វីដែលហៅថា Caliphate ហើយពួកក្រុមរដ្ឋឥស្លាមបានបរាជ័យ១០០ភាគរយ»។

លោកបាននិយាយទៀតថា «យើងសូមស្វាគមន៍ពិភពលោកចំពោះការលុបបំបាត់អ្វីដែលហៅថា Caliphate នោះ»។

ការប្រកាសនេះបានកើតមានឡើងជិតរយៈពេល១២ម៉ោង បន្ទាប់ពីការប្រកាសស្រដៀងគ្នាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ដែលបានប្រាប់អ្នកយកព័ត៌មានដែលបានធ្វើដំណើរជាមួយលោកតាមយន្តហោះ Air Force One ថា ក្រុមរដ្ឋឥស្លាម បានបរាជ័យ១០០ភាគរយ បន្ទាប់ពីបានទទួលព័ត៌មានពីលោក Pat Shanahan រដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកស្តីទី៕

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG