ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​រដ្ឋ​អ៊ីស្លាម​​បាន​ដាក់​ពេល​កំណត់​ថ្មី​សម្រាប់​ការ​សម្លាប់​ចំណាប់​ខ្មាំង


ព័ត៌មាន​​ផ្សាយ​​តាម​​ទូរទស្សន៍​​បង្ហាញ​​ពី​​ចំណាប់​ខ្មាំង​​អ្នក​បើក​​យន្តហោះ​​យោធា​ហ្ស៊កដានី​លោក​ Muath al-Kasaesbeh (ខាងលើស្តាំ)​ អ្នកសារព័ត៌មាន​ជប៉ុន​លោក​ Kenji Goto (កណ្តាល)​ តាម​ដង​ផ្លូវ​ក្រុង​តូក្យូ​ នា​ថ្ងៃ​ទី​២៩ ខែ​មករា​ ឆ្នាំ​២០១៥​។ ក្រុម​រដ្ឋ​អ៊ីស្លាម​ Islamic State​ បាន​ដាក់​ពេល​កំណត់​ថ្មី​សម្រាប់​ការ​សម្លាប់​ចំណាប់​ខ្មាំង។

សារ​ថត​សម្លេង​មួយ​ដែល​ហាក់​ដូច​ជា​ចេញ​មក​ពី​អ្នក​កាសែត​ជាតិ​ជប៉ុន​ដែល​ត្រូវ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​ចាប់​ខ្លួន​បាន​និយាយ​ថា​ អ្នក​បើកបរ​យន្តហោះ​ម្នាក់​នៃ​កងទ័ព​អាកាស​ប្រទេស​ហ្ស៊កដានី​ ដែល​ត្រូវ​ក្រុម​រដ្ឋ​អ៊ីស្លាម​ចាប់​ខ្លួន​ដែរ​នោះ​នឹង​ត្រូវ​ប្រហារ​ជីវិត​ បើ​រដ្ឋាភិបាល​ក្រុង​ Amman​ មិន​ព្រម​ប្រគល់​ខ្លួន​ស្ត្រី​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​ នៅ​វេលា​ថ្ងៃ​លិច​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ទេ។​

អាជ្ញាធរ​នៅ​ប្រទេស​ជប៉ុន​និង​ហ្ស៊កដានី​ កំពុង​បញ្ជាក់​ការ​ថត​សម្លេង​ថ្មី​នេះ​ ដែល​គេ​ប្រកាស​ថា​ជា​សម្លេង​របស់​អ្នក​កាសែត​ជាតិ​ជប៉ុន​ ឈ្មោះ​ Kenji​ Goto។​

នៅ​ក្នុង​ការ​ថត​សម្លេង​ដែល​គេ​បាន​ផ្សាយ​តាម​ អ៊ីនធឺណិត​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ បុរស​ម្នាក់​បាន​សម្គាល់​ខ្លួន​ឯង​ថា​ឈ្មោះ​ Goto​ ដោយ​បាន​និយាយ​ថា​ ចំណាប់ខ្មាំង​ជា​មួយ​លោក​ គឺ​លោក​ Mu'ath​ al-Kasaesbeh​ អ្នក​បើក​យន្តហោះ​ជាតិ​ហ្ស៊កដានី​ នឹង​ត្រូវ​សម្លាប់​ភ្លាម​ បើ​ប្រទេស​ហ្ស៊កដានី​ មិន​នាំ​យក​ភេរវករ​ជាប់​ទោស​ឈ្មោះ​ Sajida​ al-Rishawi​ ទៅ​ដល់​ព្រំដែន​ប្រទេស​តួកគី​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ។​

រដ្ឋាភិបាល​ហ្ស៊កដានី​ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ខ្លួន​យល់​ព្រម​ប្តូរ​អ្នក​ទោស​ស្រី​នេះ​ជា​មួយ​អ្នក​បើក​យន្តហោះ​របស់​ខ្លួន៕

XS
SM
MD
LG