ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​រដ្ឋ​ឥស្លាម​ទាមទារ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយប្រហារ​ដ៏​កម្រ​មួយ​លើ​ទាហាន​បាគីស្ថាន


ប៉ូលិស​បាគីស្ថាន​និង​អ្នក​ស្រុក​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​មាន​ការ​បាញ់​ប្រហារ​មួយ​នៅ​ជាយ​ក្រុង ​Peshawar កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ពេល​បុរស់​ជិះ​ម៉ូតូ​ពីរ​នាក់​បាន​សម្លាប់​ទាហាន​បាគីស្ថាន​​បី​នាក់។

ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ បាន​អះអាង​ទាម​ទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​សម្លាប់​បុគ្គលិក​យោធា​បាគីស្ថាន​ បី​នាក់​នៅ​ក្នុង​ក្រុង​ Peshawar ​នា​ប៉ែកពាយ័ព្យ​នៃ​ប្រទេស​នេះ។

អាជ្ញាធរ​ខេត្ត​បាន​និយាយ​ថា​ ពួក​ទាហាន​ដែល​បានត្រូវ​សម្លាប់​ទាំង​នេះ​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ចង្អៀត​មួយ​នៅ​ក្នុង​តំបន់ ​khazana​ កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ពេល​ដែល​ពួក​អ្នក​ជិះម៉ូតូ​ប្រដាប់​ដោយ​អាវុធ​បាន​ស្ទាក់​វាយ​ប្រហារ​ឡាន​របស់​ពួក​គេ។

អាជ្ញាធរ​បាន​បើក​ការ​ស៊ើប​អង្កេត​ហើយ​ ហើយ​ជន​ជាប់​សង្ស័យ​មួយ​ចំនួន​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុងការ​ទាក់​ទិន​ជា​មួយការ​វាយ​ប្រហារដ៏​ប្រល័យ​នេះ។

គេហទំព័រ​មួយ​មាន​ការ​ទាក់​ទិន​ជា​មួយ​ពួក​រដ្ឋ​ឥស្លាម​ បាន​អះអាង​ទាម​ទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​ទីមួយ​លើ​កង​យោធា​បាគីស្ថាន​ដ៏​មាន​អំណាច​ខ្លាំង​ ដោយ​ក្រុមនេះ​ដែល​មាន​មូលដ្ឋាន​ក្នុង​ភូមិ​ភាគ​មជ្ឈិម​បូព៌ា។

ពួក​រដ្ឋ​ឥស្លាម​ ដែល​ត្រួត​ត្រា​តំបន់​នានា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ និង​ប្រទេស​អ៊ីរ៉ាក់​បាន​អះអាង​ទាមទារ​ការទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​ឯទៀតៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​បាគីស្ថាន​ ចាប់​តាំង​ពី​ពួក​គេ​បាន​បើក​ធ្វើ​សកម្មភាព​ជ្រុល​និយម​នៅ​ក្នុង​តំបន់​នោះ​កាល​ពី​ដើម​ឆ្នាំ​ទៅ​មិញ​មក។

ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​អាទិត្យ​ បាន​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ក្រុម​យោធា​បាគីស្ថាន​ បាន​និយាយ​ថា​ពួក​គេ​បាន​រារាំង​ការ​រាល​ដាល​ពួក​រដ្ឋ​ឥស្លាម​មិន​ឲ្យ​ចូល​ទៅ​ក្នុង​បាគីស្ថាន​ និង​បាន​ចាប់​ខ្លួន​ពួក​អ្នក​ធ្វើ​ប្រតិបត្តិការ​របស់​ពួក​រដ្ឋ​ឥស្លាម​ជាង​៣០០​នាក់​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ពួក​ស៊ីរី​ និង​ពួក​អាហ្វហ្គានីស្ថាន​ ផង​ដែរ៕

XS
SM
MD
LG