ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​អ៊ីរ៉ាក់​វាយ​ប្រហារ​ផ្ទួនៗ​លើ​ក្រុម​ជីវពល​រដ្ឋ​ឥស្លាម​នៅក្បែរ​ក្រុង​ Ramadi


រូបភាព​ឯកសារ៖ កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ការពារ​ទីតាំង​របស់​ខ្លួន​ដើម្បី​ការពារ​ការ​វាយ​ប្រហារ​ក្រុម​ជីវពល​រដ្ឋ​ឥស្លាម​នៅ​តំបន់ Husaybah នៅ​ចម្ងាយ​៨​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ Ramadi ប្រទេសអ៊ីរ៉ាក់ ថ្ងៃ ១៥ មិថុនា​ឆ្នាំ ២០១៥។
រូបភាព​ឯកសារ៖ កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ការពារ​ទីតាំង​របស់​ខ្លួន​ដើម្បី​ការពារ​ការ​វាយ​ប្រហារ​ក្រុម​ជីវពល​រដ្ឋ​ឥស្លាម​នៅ​តំបន់ Husaybah នៅ​ចម្ងាយ​៨​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ Ramadi ប្រទេសអ៊ីរ៉ាក់ ថ្ងៃ ១៥ មិថុនា​ឆ្នាំ ២០១៥។

កាល​ពី​ថ្ងៃ​អង្គារ​ កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​និងក្រុម​យោធា​ប្រតិព័ទ្ធ​ជា​សម្ព័ន្ធមិត្ត​បាន​ធ្វើការ​វាយ​ប្រហារ​លើ​ទីតាំង​របស់​ពួក​រដ្ឋឥស្លាម ​នៅ​ជុំវិញ​ទី​ក្រុង​Ramadi ​នៅ​ក្នុង​ការជំរុញ​ថ្មី​បំផុត​របស់​ពួក​គេ​ដើម្បី​វាយ​យក​មក​វិញ​នូវ​ទី​រួម​ខេត្តAnbar ពី​ពួក jihadists ​នេះ​បើ​តាម​ការ​ប្រាប់ឱ្យ​ដឹង​ដោយ​ពួក​មេបញ្ជាការ។

នាយ​ទាហាន​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​ថា​"កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​និង​ក្រុម​ Hashed al-Shaabi​ បាន​បាញ់​រ៉ុក្កែត​និង​កាំភ្លើងត្បាល់​ដាក់​លើ​ទីតាំង​ក្រុម​រដ្ឋIslam នៅ​ខាង​កើត, ​ខាង​លិច​និង​ខាងត្បូង​ក្រុង​ Ramadi។"

អាជ្ញាធរ​អ៊ីរ៉ាក់​បាន​ប្រកាស​អំពីការ​វាយលុក​ធំមួយ​ដើម្បី​"រំដោះ​ខេត្ត Anbar”​កាលពី​ថ្ងៃចន្ទ​ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អ.​បានបើក​ធ្វើការ​វាយប្រហារ​តាម​អាកាស​២៩​លើក​នៅ​ជិត​ក្រុង​ Ramadi។​

លោក​វរសេនីយ៍ត្រី​ Roger Cabiness ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​ស.រ.អ.​បាន​និយាយ​ថា​ក្រុមចម្រុះ​បាន​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​ដើម្បីឱ្យ​សមស្រប​ជាមួយចង្វាក់​នៃកិច្ច​ប្រតិបត្តិការ​យោធា​អ៊ីរ៉ាក់។​

កិច្ចប្រតិបត្តិការ​អ៊ីរ៉ាក់​មាន​រួម​បញ្ចូល​ក្រុម​ទាហាន​រដ្ឋាភិបាល​អ៊ីរ៉ាក់​និង​ក្រុម​យុទ្ធជន​ Shi'ite ​និង ​Sunni ​ផង​ដែរ៕

XS
SM
MD
LG