ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ាក់​​ជំរុញ​​ទៅ​​មុខ​នូវ​ការ​ប្រយុទ្ធ​​​ប្រឆាំង​​នឹង​​ក្រុម​រ​ដ្ឋ​​អ៊ីស្លាម​​នៅ​​ជិត​​ក្រុង​ ​Ramadi

ស្ត្រី​​ម្នាក់​​ដែល​​បាន​​ភៀស​​ខ្លួន​​ចេញ​​ពី​​ទី​​ក្រុង​Ramadi កំពុង​តែ​បី​​ក្មេង​​ម្នាក់​​នៅ​​ក្នុង​​ជំរំក្នុង​ក្រុង Amiriyat Fallujah ភាគ​ខាង​លិច​​ទី​ក្រុង​Baghdad ប្រទេស​អ៊ីរ៉ាក់ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។ អ៊ីរ៉ាក់​​ជំរុញ​​ទៅ​​មុខនូវ​ការ​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​ក្រុម​​រដ្ឋ​​អ៊ីស្លាម​នៅ​​ជិត​​ក្រុង​ Ramadi។

ក្រុម​ជីវពលអ៊ីស្លាម​និកាយ​ Shi'ite ​និង​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បានបើក​ធ្វើការ​វាយ​ប្រហារ​តបត​កាល​ពី​ថ្ងៃសៅរ៍​ប្រឆាំង​នឹង​ក្រុមបះបោរ​រដ្ឋ​ អ៊ីស្លាម នៅ​ខាង​កើត​ក្រុង​Ramadi នៅ​ក្នុង​ការ​ប៉ុនប៉ង​លើក​ទី​មួយ​របស់​ពួក​គេ​ដើម្បី​វាយ​យក​ក្រុង​នេះ​មក​វិញ​ចាប់​តាំង​ពី​វា​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ក្រុម​ជន​ជ្រុល​និយម​នេះ​កាល​ពី​មួយ​សប្តាហ៍​មុន​នេះ។​

ការ​ដួល​រលំ​ក្រុង Ramadi ដែល​ជា​ទី​រូម​ខេត្តAnbarកាល​ពី​ថ្ងៃ​ទី​១៧​ខែ​ឧសភា​ជា​សក្តានុពល​នៃ​ការ​បរាជ័យ​មួយ​ដល់​រដ្ឋាភិបាល​កណ្តាល​នៅ​ក្នុង​ក្រុងBaghdad។

នៅ​ពេល​នេះ​ក្រុម​ជ្រុល​និយម​រដ្ឋ​ អ៊ីស្លាម ដែល​ជា​ក្រុម​អ្នក​កាន់​សាសនា​ អ៊ីស្លាម និកាយ​ Sunni ត្រួតត្រា​ផ្នែក​ខាង​លិច​នៃ​ខេត្ត​ Anbar ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​ស៊ីរី ហ្ស៊កដានី និង​អារ៉ាប់រូម។​ ក្រុម​អ្នកវិភាគ​និយាយ​ថា​ បើ​គេមិន​ទប់​ទល់​នឹង​ពួក​សង្រ្គាម​សាសនា​ទាំង​នេះ​ទេ ​ពួក​វា​អាច​ជម្រុល​ពី​ទិស​ខាង​លិច​ទៅកាន់​ក្រុង​Baghdadបាន​៕

XS
SM
MD
LG