ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​ជីវពល​និកាយ​ស៊ីអ៊ីដនៅ​អ៊ីរ៉ាក់​ប្រមូល​ផ្តុំ​គ្នា​ដើម្បីវាយ​ដណ្តើម​ទីក្រុង​ Ramadi វិញ​


រូប​ថត​ថត​ចេញ​ពី​ចេញ​វីដេអូ​មួយ ដែល​បង្ហោះ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៥ ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ Aamaq News Agency នៅ​លើ​ Youtube បាន​បង្ហាញ​ពី​ទិដ្ឋភាព​តំបន់​នោះ​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ នៅ​តាម​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ Ramadi។​
រូប​ថត​ថត​ចេញ​ពី​ចេញ​វីដេអូ​មួយ ដែល​បង្ហោះ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៥ ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ Aamaq News Agency នៅ​លើ​ Youtube បាន​បង្ហាញ​ពី​ទិដ្ឋភាព​តំបន់​នោះ​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ នៅ​តាម​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ Ramadi។​

កង​ជីវពល​និកាយ​ស៊ីអ៊ីដ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នៅ​ខាង​ក្រៅ​ទី​ក្រុង Ramadi នៃ​ប្រទេស​អ៊ី​រ៉ាក់​ មុន​ពេល​នៃ​ការ​វាយ​ប្រហារ​ដើម្បី​ព្យាយាម​កាន់​កាប់​ទីរួម​ខេត្ត​ Anbar នោះពី​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ី​ស្លាមមក​វិញ។

កិច្ច​ប្រតិបត្តិការ​មួយដែល​ធ្វើ​ឡើង​អម​ដោយ​កង​ទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​ ​ស្រដៀង​គ្នា​នឹង​កងទ័ព​ប៉ារ៉ា​មួយ បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មុន​ដើម្បី​កាន់​កាប់​ទីក្រុង​ Tikrit ឡើង​វិញ។​ កិច្ច​ខំ​ប្រឹង​ប្រែង​នេះ​បាន​បញ្ឈប់​សន្ទុះ​របស់​ក្រុម​រដ្ឋ​អ៊ី​ស្លាមពី​ទិស​ខាង​ជើង​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​បាដាដ​ ហើយ​ឥឡូវ​នេះ​ផ្តោត​លើ​ការរារាំង​រុល​ទៅ​មុខ​ពី​ទីក្រុង​នៅភាគ​ខាង​លិច។

ក្រសួង​ការពារ​ប្រទេស​អ៊ី​រ៉ាក់ ​បាន​ចេញ​ផ្សាយ​កាសែត​វីដេអូ​មួយ ​នៅ​ថ្ងៃ​អង្គារ​នេះ​ដែល​បង្ហាញ​ពី​ការ​ជួយ​សង្គ្រោះ​ទាហាន​២៨​នាក់ ​បន្ទាប់​ពី​ក្រុម​រដ្ឋ​អ៊ី​ស្លាម​បាន​រឹប​អូស​យកទីក្រុង Ramadi ​ក្នុង​ការ​ប្រយុទ្ធ​ប៉ុន្មាន​ថ្ងៃ​ ដែល​បាន​ធ្វើ​ឲ្យ​ទាហាន​អ៊ី​រ៉ាក់​រត់​គេច​ខ្លួន​ ហើយ​បាន​បណ្តាល​ឲ្យ​នាយករដ្ឋ​មន្រ្តី Haider al-Abadi ​អំពាវនាវ​ឲ្យ​ក្រុម​កងជីវពល​ជួយ។

សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលម៉ិញ​ថា ​លោក​ប្រធានា​ធិបតី​ បារ៉ាក់ ​អូបាម៉ា ទទួល​បានការ​ជូន​ព័ត៌មាន​ត្រួសៗ​ជា​ប្រចាំ​ពី​ស្ថានការ​នោះ។​លោក Eric Schultz ​អ្នកនាំ​ពាក្យ​សេតវិមាន​ បាន​និយាយ​ឡើង​វិញ​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​អ៊ីរ៉ាក់​ដែល​កំពុង​ប្រយុទ្ធ​កាន់​កាប់​ទីក្រុង​នោះ​ឡើង​វិញ។​ លោក​និយាយ​ទៀត​ថា ​ការវាយ​ប្រហារ​តាម​អាកាស​របស់​កងទ័ព​ចម្រុះ​៨​លើក ​បាន​សំដៅ​លើ​ទីក្រុង​នោះ​ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​មក។

​លោក​ឧត្ត​ម​សេនីយ Martin Dempsey ​ប្រធាន​អគ្គសេនាធិការ​សហរដ្ឋ​អាមេរិក​ ​បាន​ហៅ​ការរុល​ទៅ​មុខ​របស់​ក្រុម​រដ្ឋ​អ៊ី​ស្លាមនៅ​ទីក្រុង Ramadi ​ជា​ការ​ដើ​រថយ​ក្រោយ​ដ៏​ខ្លាំង​មួយ​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ទទួល​រង​ការ​ឈឺ​ចាប់​កាន់​តែ​យូរ​ឡើង។​លោក​មាន​ប្រសាសន៍​ទៀត​ថា ​ការ​ដើ​ថយ​បែប​នេះ ​ជា​ការ​គួ​រ​ឲ្យ​សោក​ស្តាយ​ ប៉ុន្តែ​ជា​រឿង​ធម្ម​តា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សង្គ្រាម៕

XS
SM
MD
LG