ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អ៊ីរ៉ាក់​ធ្វើ​ការ​វាយប្រហារ​ដណ្តើម​យក​ក្រុង Hawija ពី​ក្រុម​រដ្ឋ​ឥស្លាម​វិញ


រូបភាព​កាត់​ចេញ​ពី​វីដេអូ​របស់​បណ្តាយ​ទូរទស្សន៍ Kurdistan 24 បង្ហាញ​ពី​ការ​រើ​ទីតាំង​ នៅ​ពេល​ដែល​កងកម្លាំង​អ៊ីរ៉ាក់​ចាប់​ផ្តើម​ប្រតិបត្តិការ​វាយដណ្តើម​យក​ក្រុង Hawija ពី​ក្រុម​រដ្ឋ​ឥស្លាម​វិញ កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧។
រូបភាព​កាត់​ចេញ​ពី​វីដេអូ​របស់​បណ្តាយ​ទូរទស្សន៍ Kurdistan 24 បង្ហាញ​ពី​ការ​រើ​ទីតាំង​ នៅ​ពេល​ដែល​កងកម្លាំង​អ៊ីរ៉ាក់​ចាប់​ផ្តើម​ប្រតិបត្តិការ​វាយដណ្តើម​យក​ក្រុង Hawija ពី​ក្រុម​រដ្ឋ​ឥស្លាម​វិញ កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧។

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ Haider al-Abadi បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កង​កម្លាំង​របស់​រដ្ឋាភិបាល​លោក​បាន​ចាប់ផ្តើម​ធ្វើ​ការ​វាយ​លុក​មួយដើម្បី​យក​មក​វិញ​នូវការ​ត្រួតត្រា​ក្រុង Hawija ដែល​ជា​តំបន់មួយ​ក្នុង​បណ្តា​តំបន់​ចុង​ក្រោយ​បង្អស់​ក្នុង​ប្រទេស​អ៊ីរ៉ាក់ដែល​កាន់កាប់​ដោយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។​

ក្រុង Hawija ស្ថិត​នៅ​ចម្ងាយ​២៤០គ.ម.ខាង​ជើង​រដ្ឋធានី​ Baghdad និង​នៅ​ខាង​លិច​ក្រុង Kirkuk ដែល​សម្បូរ​ប្រេង។​

ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​បានត្រួតត្រា​ក្រុង Hawija ចាប់តាំង​ពី​ពាក់កណ្តាល​ឆ្នាំ២០១៤​មកនៅ​ពេល​ដែល​ក្រុម​នេះ​បាន​វាយប្រហារ និង​កាន់កាប់​តំបន់​នានា​នៅ​ផ្នែក​ខាង​ជើង ​និង​ខាងលិច​នៃ​ប្រទេស​អ៊ីរ៉ាក់។​

អ.ស.ប.​បាន​និយាយ​ថា​ ជន​ស៊ីវិល​ជាង​១សែន​នាក់​បាន​រត់គេច​ខ្លួន​ចេញ​ពី​តំបន់​នេះ​កាលពីបី​ឆ្នាំមុន​នេះហើយ​ថា​មនុស្ស​ប្រមាណ​៨ម៉ឺន៥​ពាន់នាក់​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​នេះ​ «ទំនង​ជា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ» ដោយសារ​ការប្រយុទ្ធ​គ្នា​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។​

ការិយាល័យ​ខាង​មនុស្សធម៌របស់​អ.ស.ប.​បាននិយាយ​ថា​ ខ្លួន​កំពុង​ធ្វើការ​ជាមួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ និង​ក្រុម​ផ្តល់​ជំនួយ​ដើម្បី​ប្រុងប្រៀប​ជួយ​ពួក​មនុស្សច្រើន​ឡើងៗ​ដែល​រត់គេច​ខ្លួន​ចេញ​ពី​តំបន់​នោះ។

កាលពី​ពេលមុន​នេះ​ក្នុង​សប្តាហ៍​នេះ​ កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​បើក​កិច្ចប្រតិបត្តិការ​មួយ​ដាច់​ដោយឡែក​ដើម្បី​ដេញ​តាម​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​សេសសល់​នៅ​ក្នុង​ប៉ែក​នានានៃ​ខេត្ត Anbar នា​ផ្នែក​ខាងលិច​ប្រទេស៕

XS
SM
MD
LG