ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ាក់​ចាប់​ខ្លួន​ស្ត្រី​និង​កុមារ​១៣០០​នាក់​ដែល​ជា​ក្រុមគ្រួសារ​របស់​អ្នក​ប្រយុទ្ធ​រដ្ឋឥស្លាម


រូបថត​​ថត​ចេញ​ពី​វីដេអូ បង្ហាញ​ពី​ស្ត្រី​ម្នាក់​និង​កូន​របស់​គាត់​កំពុង​សម្រាក​នៅលើ​ឥដ្ឋ​ ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​មួយ​នៅ​ជាយ​ក្រុង​មូស៊ូល។ មនុស្ស​ជាង​១៣០០​ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ទី​នេះ។
រូបថត​​ថត​ចេញ​ពី​វីដេអូ បង្ហាញ​ពី​ស្ត្រី​ម្នាក់​និង​កូន​របស់​គាត់​កំពុង​សម្រាក​នៅលើ​ឥដ្ឋ​ ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​មួយ​នៅ​ជាយ​ក្រុង​មូស៊ូល។ មនុស្ស​ជាង​១៣០០​ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ទី​នេះ។

អាជ្ញាធរ​អ៊ីរ៉ាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ពួក​គេ​កំពុង​តែ​ចាប់​ខ្លួន​ស្ត្រី​និង​កុមារ​ជា​ជន​បរទេស​ជាង​១៣០០​នាក់ ដែល​ពួក​គេ​ទាំង​នោះ​គឺ​ជា​ក្រុម​គ្រួសារ​របស់​ក្រុម​ជន​ដែល​គេ​សង្ស័យ​ថា​ជា​ក្រុម​រដ្ឋ​ឥស្លាម នៅ​ឯ​ជំរំ​មួយ​សម្រាប់​ជន​ផ្លាស់ប្ដូរ​ទី​លំនៅ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ។

ស្ត្រី​និង​កុមារ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​រុស្ស៊ី តួកគី អាស៊ី​កណ្តាល និង​បណ្តា​ប្រទេស​អឺរ៉ុប ​បាន​ប្រគល់​ខ្លួន​ឲ្យ​កង​កម្លាំង​ឃឺដ ​កាល​ពី​ចុង​ខែ​សីហា​ បន្ទាប់​ពី​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ីរ៉ាក់​បាន​បណ្តេញ​ក្រុម​រដ្ឋ​ឥស្លាម​ចេញ​ពី​ក្រុង ​Tal Afar ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ ក្បែរ​ក្រុង​មូស៊ុល។ ​

មន្ត្រី​អ៊ីរ៉ាក់​បាន​និយាយ​ថា ពួកគេ​កំពុង​តែ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​ស្ត្រី​ទាំង​នោះ ដែល​ពួក​គេ​ជាច្រើន​នាក់​មិន​មាន​លិខិត​ឆ្លង​ដែន​ច្បាប់​ដើម​ឬ​ឯកសារ​អន្តរជាតិ​ណា​ទៀត​នោះ​ទេ។ ​

ខណៈ​ដែល​កងកម្លាំង​ឃឺដ បាន​ត្រួតត្រា​ក្រុង ​Tal Afar ឡើង​វិញ ពួកគេ​បាន​ប្រគល់​ស្ត្រី​និង​កុមារ​ទាំង​នោះ​ទៅ​ឲ្យ​កងកម្លាំង​អ៊ីរ៉ាក់ ​ហើយ​នៅ​រក្សា​ពួក​បុរសៗ​ដដែល ដោយ​សន្មត​ថា បុរស​ទាំង​នោះ​គឺ​ជា​អ្នក​ប្រយុទ្ធ ហើយ​រក្សា​ពួកគេ​នៅ​កន្លែង​ឃុំ​ខ្លួន។

ក្រុម​ប្រឹក្សា​ជនភៀសខ្លួន​ន័រវែស​ ដែល​កំពុង​តែ​គាំទ្រ​ស្ត្រី​និង​កុមារ​ចំនួន​៥៤១​នាក់ បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ៊ីរ៉ាក់​«ត្រូវ​តែ​បញ្ជាក់​អំពី​ផែនការ​របស់​ខ្លួន​ទៅ​លើ​បុគ្គល​ទាំង​នេះ​ក្នុង​ពេល​ឆាប់ៗ​នេះ»៕

XS
SM
MD
LG