ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រងគ្រោះ​​រំលាភ​ផ្លូវភេទ​ពី​សំណាក់​ក្រុម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ត្រូវ​ការ​ការ​ថែ​ទាំ​ ការពារ​ និង​ភាពយុត្តិធម៌


បងប្អូនស្រី​ Yazidi ដែល​បាន​គេច​ខ្លួន​ពី​ការ​ចាប់ខ្លួន​របស់​ក្រុម​រដ្ឋ​ឥស្លាមអង្គុយ​ក្នុង​តង់​នៃ​ជំរំ​ជនៅភៀស​ខ្លួន​ Sharya ជាយ​ខេត្ត​ Duhok ប្រទេស​អ៊ី​រ៉ាក់កាល​ពី​ថ្ងៃទី ០៣ កក្កដា ២០១៥។
បងប្អូនស្រី​ Yazidi ដែល​បាន​គេច​ខ្លួន​ពី​ការ​ចាប់ខ្លួន​របស់​ក្រុម​រដ្ឋ​ឥស្លាមអង្គុយ​ក្នុង​តង់​នៃ​ជំរំ​ជនៅភៀស​ខ្លួន​ Sharya ជាយ​ខេត្ត​ Duhok ប្រទេស​អ៊ី​រ៉ាក់កាល​ពី​ថ្ងៃទី ០៣ កក្កដា ២០១៥។

លោក Zeid Ra'ad Al Sussein ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ាក់​ផ្តល់​ជំនួយ​ដល់​ស្រ្តី​និង​ក្មេងស្រី​រាប់ពាន់​នាក់​ ដែល​រង​គ្រោះ​ដោយ​សារ​ការ​ចាប់​រំលោភ​សេពសន្ថវៈ​ និង​ការ​បៀតបៀន​ផ្លូវភេទ​ពី​សំណាក់​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម។

លោក Zeid Ra'ad Al Sussein ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ាក់​ផ្តល់​ជំនួយ​ដល់​ស្រ្តី​និង​ក្មេងស្រី​រាប់ពាន់​នាក់​ ដែល​រង​គ្រោះ​ដោយ​សារ​ការ​ចាប់​រំលោភ​សេពសន្ថវៈ​ និង​ការ​បៀតបៀន​ផ្លូវភេទ​ពី​សំណាក់​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម។

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ និង​បេសកម្ម​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ បាន​រៀបរាប់​អំពី​អំពើ​ហិង្សា​រំលោភ​ផ្លូវភេទ​សាហាវ​យ៉ង់ឃ្នង​ធ្វើ​ឡើង​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​ ទៅ​លើ​ស្រ្តី​និង​ក្មេងស្រី​ ជាពិសេស​ទៅ​លើ​ជនអំបូរYezidi និង​ជនអំបូរ​ភាគ​តិច​ដទៃ​ទៀត។

អ្នក​នាំ​ពាក្យ​ឲ្យ​អង្គការ​ឃ្លាំ​សិទ្ធិមនុស្ស​ លោកស្រី Liz Throssell ថ្លែង​ថា​ការ​រំលោភ​បំពាន​ធើ្វ​ឡើង​ដោយ​ក្រុម​រដ្ឋឥស្លាម​ ដែល​គេ​ស្គាល់​ថា​ជា​ក្រុម ISIL ដូច​ជា​ការ​រំលោភ​សេពសន្ថវៈ​ និង​បៀតបៀន​ផ្លូវភេទ​ ការ​បង្ខំ​ឲ្យ​ផ្លាស់​ទី​លំនៅ​ ការ​ចាប់​ពង្រត់​ និង​ការ​បង្ខំ​ឲ្យ​ប្តូរ​សាសនា​ជាដើម។ អ្នកស្រី​បាន​ថ្លែង​ដូច្នេះ​ថា៖«ប្រធាន​ឧត្តម​ស្នងការ​អង្គការ​

សហប្រជាជាតិលោក Zeid Ra'ad Al Hussein បាន​ថ្លែង​ថា ការ​រង​របួស​លើ​រាងកាយ​ ផ្លូវចិត្ត​ និង​សតិអារម្មណ៍​ ដែល​បាន​បង្ក​ឡើង​ដោយ​ក្រុម ISIL គឺ​ពិត​ជា​សាហាវ​ហួស​នឹង​ថ្លែង​ ហើយ​ប្រសិន​បើ​ជន​រងគ្រោះ​ទាំងនោះ​ត្រូវ​កសាង​ជីវិត​ឡើងវិញ​ ទាំង​កូនៗ​របស់​ពួកគេ​ត្រូវ​ការ​ភាពយុត្តិធម៌​ និង​សំណង»។

លោកស្រី Throssell ប្រាប់ VOA ថា​យើង​មិន​អាច​ដឹង​បាន​ទេ​ថា​ តើ​ស្ត្រី​និង​ក្មេងស្រី​មាន​ចំនួន​ប៉ុន្មាន​នាក់​ដែល​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​បំពាន​ទាំង​នេះ។ ប៉ុន្តែ​លោកស្រី​និយាយ​ថា​ ទិន្នន័យ​ដែល​ទទួល​បាន​ពី​សហគមន៍​របស់​ក្រុម​អំបូរYazidi បង្ហាញ​ថា​ករណី​ហិង្សា​ផ្លូវភេទ​ធ្វើ​ឡើង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នេះ​ កើត​ឡើង​នៅ​គ្រប់​ទិសទី​ គឺ​អាច​និយាយ​បាន​ថា​ដល់​ទៅ​រាប់​ពាន់​ករណី។


គិត​ត្រឹម​ថ្ងៃ​ទី២ ខែ​កក្កដា​កន្លង​ទៅ​នេះ​ អង្គការ​សហប្រជាជាតិ​រាយការណ៍​មក​ថា​ មាន​ស្រ្តី​និង​ក្មេងស្រី​ជាង៣ពាន់៥រយនាក់​ និង​បុរស​និង​ក្មេង​ប្រុស​ជិត៣ពាន់​នាក់​មក​ពី​សហគមន៍​ក្រុម​អំបូរYezidiត្រូវ​បាន​ចាប់​ពង្រត់។ របាយការណ៍​ក៏​បាន​បង្ហាញ​ផងដែរ​ដែល​ថា​ នៅ​មាន​មនុស្ស​រាប់ពាន់​នាក់​ផ្សេង​ទៀត​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​នេះ។

លោកស្រី Throssell ថ្លែង​ថា​ជន​រងគ្រោះ​ខ្លះ​បាន​រៀបរាប់​អំពី​ប្រវត្តិ​ឈឺចាប់​ដែល​ខ្លួន​បាន​ជួប​ប្រទះ​ ប្រាប់​ទៅ​សហការី​របស់​ពួកគេ។ លោកស្រី Throssell បាន​ថ្លែង​បន្ត​ទៀត​ថា៖ «នេះ​គឺ​ជា​បញ្ហា​ផ្លូវ​ចិត្ត​ដ៏​អាក្រក់​មួយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​របាយការណ៍​បាន​បញ្ជាក់​ពី​ការ​ស្នើរ​ឲ្យ​មាន​ជំនួយ​ទាំង​សម្ភារៈ​ និង​ជួយ​ស្រ្តី​កសាង​ជីវិត​របស់​ពួកគេ​ឡើងវិញ​ដូច​ជា​រក​ការងារ​ធ្វើ​ មាន​ថវិការ​ដើម្បី​ទិញ​ម្ហូប​អាហារ​ ហើយ​ពួកគេ​ក៏​ត្រូវ​ការ​ជំនួយ​ប្រឹក្សាផ្នែក​ចិត្តសាស្រ្ត​ផងដែរ»។

របាយការណ៍​ក៏​បាន​បង្ហាញ​ផងដែរ​ថា​ ទាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ និង​រដ្ឋាភិបាល​តំបន់​ឃឺត បាន​ចាត់​វិធានការណ៍​មួយ​ចំនួន​ដើម្បី​បំពេញ​តម្រូវការ​ជួយ​ដល់​ជន​រងគ្រោះ​ ដែល​ទទួល​រង​ការ​រំលោភ​ផ្លូវភេទ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​ទាំងនេះ។ ក៏​ប៉ុន្តែ​វា​ក៏​បាន​បង្ហាញ​ពី​ភាពបរាជ័យ​នៃ​ប្រព័ន្ធ​តុលាការ​ព្រហ្មទណ្ឌ​ក្នុង​ការ​ការពារ​ជន​រងគ្រោះ​ទាំង​នេះផង​ដែរ៕

ប្រែសម្រួល​ដោយ​ ស៊ូ ពេជ្រចិន្តា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG