ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​អ៊ីរ៉ាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​រដ្ឋអ៊ីស្លាម


កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ និង​យុទ្ធជន​កុលសម្ព័ន្ធ​វាយ​យកមកវិញនូវ​ការ​គ្រប់គ្រង​តំបន់​ភាគខាង​ជើង​ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ខ្លាំងក្លា​មួយ​ជាមួយនឹង​ពួកសកម្ម​ប្រយុទ្ធរដ្ឋ​​អ៊ីស្លាម​នៅ​ក្នុង​រដ្ឋ Ramadi នាថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០១៥ ។
កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ និង​យុទ្ធជន​កុលសម្ព័ន្ធ​វាយ​យកមកវិញនូវ​ការ​គ្រប់គ្រង​តំបន់​ភាគខាង​ជើង​ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ខ្លាំងក្លា​មួយ​ជាមួយនឹង​ពួកសកម្ម​ប្រយុទ្ធរដ្ឋ​​អ៊ីស្លាម​នៅ​ក្នុង​រដ្ឋ Ramadi នាថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០១៥ ។

កាល​ពី​ថ្ងៃ​សៅរ៍​ ក្រុម​រដ្ឋ​អ៊ីស្លាម​ បានបំផ្ទុះ​គ្រាប់បែកអត្តឃាត​ក្នុង​ទ្បាន​បី​គ្រឿង​នៅ​កន្លែង​ឆ្លងកាត់ព្រំដែនរវាង​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេសហ្ស៊កដានី នៅ​ក្នុងការ​វាយ​ប្រហារមួយ​ ដែល​ក្រុមមន្ត្រី​បាន​និយាយ​ថា​ ការធ្វើ​ភេវរកម្ម​នេះ​បាន​បណ្តាល​ឲ្យ​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ យ៉ាង​តិចណាស់​បួន​នាក់បានបាត់បង់ជីវិត។

គេ​រាយការណ៍​ថា​ មាន​កងកម្លាំងសន្តិសុខ​យ៉ាង​ហោច​ណាស់​១០​នាក់ទៀតបាន​ត្រូវរបួសនៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​នោះ​ ​ដែល​បាន​ត្រូវ​អះអាង​ទាមទារ​ការទទួលខុសត្រូវ​ជាបន្ទាន់​ដោយ​ក្រុមរដ្ឋ​អ៊ីស្លាម។​

កន្លែង​ឆ្លងកាត់​ព្រំដែន​ Trebill ដែល​ការ​វាយ​ប្រហារ​បានកើត​មាន​ឡើង​នៅ​ទីនោះ​ជា​កន្លែង​ឆ្លងកាត់​ជាផ្លូវ​ការ​តែ​មួយ​គត់​រវាង​ប្រទេស​ទាំង​ពីរ។

ក្រុម​ជន​សកម្មប្រយុទ្ធ​នោះ ​បាន​វាយ​យកផ្នែក​ធំៗ​មួយ​ចំនួននៃ​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ឆ្នាំមុន ​ដោយ​មាន​រួម​បញ្ចូល​ទាំង​ផ្នែក​មួយ​ភាគ​ធំ​នៃ​ខេត្ត​ Anbar នា​ប៉ែក​ខាង​លិច​ប្រទេស ដែល​នៅទីនោះ​មានកន្លែង​ឆ្លង​កាត់​ព្រំដែន​ Trebill។​

ក្រុម​មន្ត្រី​យោធា​បាននិយាយ​ថា ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម ក៏​បានសម្លាប់​មេបញ្ជាការ​ជាន់​ខ្ពស់​ម្នាក់​នៃ​កង​ទ័ព​រដ្ឋាភិបាលអ៊ីរ៉ាក់ ដែល​ជា​អតីតមេបញ្ជាការ​នៃ​កងពល​ធំ​លេខ​មួយ និង​យ៉ាង​ហោចណាស់​នាយ​ទាហាន​ម្នាក់​ទៀត​នៅ​ក្នុង​ការ​ប្រយុទ្ធគ្នា​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ខេត្ត​ Anbar។

ការ​វាយ​ប្រហារ​របស់​ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម មាន​រួមបញ្ចូលការ​បំផ្ទុះ​គ្រាប់បែក​មួយ។​ បន្ថែម​ពី​លើ​បុគ្គលិក​យោធា​ជាន់ខ្ពស់​នោះមានទាហានយ៉ាង​តិចណាស់​១០​នាក់​បាន​បាត់បង់ជីវិត​ និង​មាន​ទាហាន​របួស​រហូត​ដល់​១២​នាក់៕

XS
SM
MD
LG