ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​រដ្ឋ​អ៊ីស្លាម


ដោយ​សារ​តែ​ការ​វាយ​ប្រហារ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ ពលរដ្ឋ​ចាកចេញ​ពី​ស្រុក​កំណើត​របស់​គេ​ក្នុង​ក្រុង​ Ramadi ចម្លាយ​១១៥គ.ម​ពី​ក្រុង​បាកដាដ​ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥។
ដោយ​សារ​តែ​ការ​វាយ​ប្រហារ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ ពលរដ្ឋ​ចាកចេញ​ពី​ស្រុក​កំណើត​របស់​គេ​ក្នុង​ក្រុង​ Ramadi ចម្លាយ​១១៥គ.ម​ពី​ក្រុង​បាកដាដ​ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​សៅរ៍​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​បំផ្ទុះ​គ្រាប់បែកអត្តឃាត​ក្នុង​ទ្បាន​បី​គ្រឿង​នៅ​កន្លែង​ឆ្លងកាត់​ព្រំដែនរវាង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេសហ្ស៊កដានី​នៅ​ក្នុងការ​វាយ​ប្រហារ​មួយ​ដែល​ក្រុម​មន្ត្រី​បាន​និយាយ​ថា​បណ្តាល​ឱ្យ​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​យ៉ាង​តិចណាស់​បួន​នាក់​បាត់បង់​ជីវិត។

គេ​រាយការណ៍​ថា​មាន​កងកម្លាំង​សន្តិសុខ​យ៉ាង​ហោច​ណាស់​១០​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​ទាំង​នេះ​ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួល​ខុសត្រូវ​ជាបន្ទាន់។​

កន្លែង​ឆ្លងកាត់​ព្រំដែន​ Trebill ដែល​ការ​វាយ​ប្រហារ​បានកើត​មាន​ឡើង​នៅ​ទីនោះ​ជា​កន្លែង​ឆ្លងកាត់​ជាផ្លូវ​ការ​តែ​មួយ​គត់​រវាង​ប្រទេស​ទាំងពីរ។

ក្រុម​ជន​សកម្មប្រយុទ្ធ​ទាំង​នេះ​បាន​វាយ​យក​បាន​ផ្នែក​ដ៏​ធំ​នៃ​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ឆ្នាំ​ទៅមិញ​ដោយ​មាន​រួមបញ្ចូល​ទាំង​ភាគ​ច្រើន​នៃ​ខេត្ត Anbar នា​ប៉ែក​ខាង​លិច​ប្រទេស​ដែល​នៅទីនោះ​មាន​កន្លែង​ឆ្លងកាត់​ព្រំដែន​ Trebill។​

ក្រុម​មន្ត្រី​យោធា​បាន​និយាយ​ថា​ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ក៏​បាន​សម្លាប់​មេ​បញ្ជាការ​ជាន់​ខ្ពស់​ម្នាក់​នៃ​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដែល​ជា​អតីត​មេ​បញ្ជាការ​នៃ​កងពល​ធំ​លេខ​មួយ​និង​យ៉ាង​ហោចណាស់​នាយ​ទាហាន​ម្នាក់​ទៀត​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ខេត្ត​ Anbar។

ការ​វាយ​ប្រហារ​របស់​ក្រុម​ជន​សកម្មប្រយុទ្ធ​មាន​រួមបញ្ចូល​ការ​បំផ្ទុះ​គ្រាប់បែក​មួយ។​ បន្ថែម​ពី​លើ​បុគ្គលិក​យោធា​ជាន់ខ្ពស់​នោះ​មាន​ទាហាន​យ៉ាង​តិច​ណាស់​១០​នាក់​បាន​បាត់បង់​ជីវិត​និង​មាន​ទាហាន​របួស​រហូត​ដល់​១២នាក់៕

XS
SM
MD
LG