ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កង​យោ​ធា​អ៊ីរ៉ាក់​អះអាង​ថា​បាន​វាយ​ប្រហារ​តាម​អាកាស​ត្រូវ​ចំ​ក្បួន​រថយន្ត​មេដឹកនាំ​រដ្ឋ​ឥស្លាម


រូប​ភាព​​ឯកសារ ៖ រូប​ភាព​ថត​ចេញ​ពី​វីដេអូ​មួយ​នៃ​មេ​ដឹក​នាំ​ក្រុម​រដ្ឋ​ឥស្លាម​គឺ​​ Abu Bakr al-Baghdadi ​។

កង​យោធា​រដ្ឋាភិបាល​អ៊ីរ៉ាក់​បានអះអាង​ថា​ បាន​វាយ​ប្រហារ​ត្រូវ​ចំ​ក្បួន​រថយន្ត​របស់​មេដឹកនាំ​រដ្ឋឥស្លាម​ឈ្មោះ​ Abu Bakr al-Baghdadi នៅ​ក្នុង​ការវាយ​ឆ្មក់​តាម​អាកាស​មួយ​ នៅ​ក្នុង​ខេត្ត​ Anbar នា​ផ្នែក​ខាង​លិច​នៃ​ប្រទេស​អ៊ីរ៉ាក់​នៅ​ជិត​ព្រំដែន​ប្រទេស​ស៊ីរី។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​និយាយ​ថា​ «កងទ័ពអាកាស​អ៊ីរ៉ាក់​បាន​ធ្វើ​ប្រតិបត្តិការ​មួយ​ប្រកប​ដោយ​វីរភាព ​ដោយ​បាន​វាយ​ប្រហារ​យក​ក្បួន​រថយន្ត​របស់​ភេរវជន​ឧក្រិដ្ឋ​ឈ្មោះ​ Abu Bakr al-Baghdadi​ ជា​គោល​ដៅ​វាយ​ប្រហារ។»

គេមិន​បាន​ដឹង​អំពី​ជោគ​វាសនា​របស់​មេដឹកនាំ​ជ្រុល​និយម​រូប​នេះ​ទេ។​ Baghdadi បាន​ប្រកាស​ខ្លួន​ឯង​ថា​ជា​ប្រមុខ​នៃ​ក្រុម​ caliphate មួយ​ក្នុង​តំបន់​ដែល​ក្រុម​និកាយ​និយម​ Sunni ​តឹង​បំផុត​របស់​គាត់​ត្រួតត្រា​នៅ​ក្នុង​ប្រទេសអ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី។​

លោក​វីរសេនីយឯក​ស.រ.អា. Steve Warren អ្នក​នាំ​ពាក្យ​ក្រុម​ចម្រុះ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​បាន​និយាយ​ថា​ ក្រុម​មន្ត្រី​ស.រ.អា.«បាន​ឃើញ​សេចក្តី​ថ្លែងការណ៍​របស់​អ៊ីរ៉ាក់​ហើយ​អំពី​ al-Baghdadi ក៏​ប៉ុន្តែ​គ្មាន​ព័ត៌មាន​ដែល​បញ្ជាក់​ថា​ជា​ការពិត​ទេ​៕»

XS
SM
MD
LG