ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋអ៊ីរ៉ង់កាន់ទុក្ខមេបញ្ជាការកងទ័ពដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល


មនុស្ស​រាបរយ​នាក់​ចូលរួម​ពិធី​បុណ្យសព​មេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងឆ្មាំបដិវត្តន៍លោក Razi Moussavi នៅ​រដ្ឋធានី​តេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
មនុស្ស​រាបរយ​នាក់​ចូលរួម​ពិធី​បុណ្យសព​មេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងឆ្មាំបដិវត្តន៍លោក Razi Moussavi នៅ​រដ្ឋធានី​តេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ពលរដ្ឋ​អ៊ីរ៉ង់រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុងរដ្ឋធានី​នៃ​ប្រទេស​អ៊ីរ៉ង់​ ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សពនៃ​មេបញ្ជាការ​ជាន់ខ្ពស់​នៃកងកម្លាំង​ឆ្មាំបដិវត្តន៍​លោក Razi Moussavi បី​ថ្ងៃបន្ទាប់​ពី​លោកត្រូវ​បាន​សម្លាប់​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​និយាយ​ថា ​ជា​ការ វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​។ នេះ​បើ​យោង​តាម​សេចក្តីរាយ ការណ៍របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP។

មនុស្ស​ដែល​បាន​មក​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន Imam Hossein ក្នុង​កណ្តាលរដ្ឋធានី​តេហេរ៉ង់​បា ន​ស្រែក​ពាក្យ​ថា ​«ស្លាប់ទៅ​អ៊ីស្រាអែល។ ស្លាប់​ទៅ​សហរដ្ឋ​អាមេរិក»។

អ៊ីស្រាអែលបាន​ប្រយុទ្ធ​ប្រឆាំងនឹងសង្គ្រាម​ឃាតកម្ម​អស់​ពេល​ជា​យូរ​មក​ហើយ​និ ង​ប្រឆាំង​នឹង​ការធ្វើ​វិទ្ធង្សនា​ពីសត្រូវអ៊ីរ៉ង់ ​ក៏​ដូច​ជា​សម្ព័ន្ធ​មិត្ត​របស់​អ៊ីរ៉ង​ដែរ ប៉ុន្តែ​ការស្លាប់​របស់​លោក Moussavi នៅ​ក្នុង​ប្រទេស​ស៊ីរី​នេះ ​កើតឡើង​នៅចំ​ពេល​ដែល​កំពុង​តែ​មាន​ភាពតានតឹង​ខ្លាំង​នៅ​ក្នុង​តំបន់​ ជុំវិញ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ចាប់តាំង​ពី​ដើម​ខែ​តុលា​មក។

ប្រព័ន្ធ​ឃោសនា​រដ្ឋ​អ៊ីរ៉ង់បាន​ផ្សព្វផ្សាយ​ថា ​កាំជ្រួច​មីស៊ីលវាយប្រហាររបស់​អ៊ីស្រាអែល​បាន​សម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​នៃឆ្មាំបដិវត្តន៍របស់ខ្លួន គឺលោក Moussavi ដែល​ទទួល​បន្ទុក​អង្គភាព​ប្រតិបត្តិការ​បរទេសនៃ​កងកម្លាំង Quds កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ នៅ​ជិត​រដ្ឋធានី​ដាម៉ាស់​ ក្នុង​ប្រទេស​ស៊ីរី។

កងទ័ព​អ៊ីស្រាអែល​ដែល​បានធ្វើ​ការ​វាយប្រហារ​រាប់​រយដង​លើគោលដៅក្នុងប្រទេស​ស៊ីរី​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ គ្រាន់​តែ​និយាយ​ថា ខ្លួន​មិន​ធ្វើ​អត្ថាធិប្បាយ​លើសេចក្តី​រាយការណ៍​បរទេស​នោះ​ឡើយ។

មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ជួប​ជាមួយ​ក្រុម​គ្រួសារសព​នៃមេបញ្ជាការ ​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​រូប​នេះ ​ហើយ​បាន​ដឹកនាំ​ធ្វើ​ពិធី​បន់ស្រន់​នៅ​ចំពោះមុខ​សព​ មុន​ពេល​ដែល​សាកសព​ត្រូវ​បាន​គេ​យក​ទៅ​កាន់​ទី​លានក្នុង​កណ្តាល​ក្រុង​តេហេរ៉ង់៕

XS
SM
MD
LG