ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹក​នាំ​អ៊ីរ៉ង់៖ មហា​អំណាច​បរាជ័យ​មិន​បាន​ធ្វើ​អោយ​អ៊ីរ៉ង់​លុត​ជង្គង់


មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់​លោក​ Ayatollah Ali Khamenei​ និយាយ​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ក្នុង​កម្ម​វិធី​ទូរទស្សន៍​ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​ក្នុង​ទីក្រុង​ Tehran កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា​ ឆ្នាំ​២០០៩។ (រូប​ភាព​ពី​ REUTERS/Caren Firouz )
មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់​លោក​ Ayatollah Ali Khamenei​ និយាយ​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ក្នុង​កម្ម​វិធី​ទូរទស្សន៍​ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​ក្នុង​ទីក្រុង​ Tehran កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា​ ឆ្នាំ​២០០៩។ (រូប​ភាព​ពី​ REUTERS/Caren Firouz )

មេ​ដឹក​នាំ​កំពូលអ៊ីរ៉ង់លោក ​Ayatollah Ali Khamenei ​ ​និយាយ​ថា​ ស.រ.អា.និង​មហា​អំណាច​អាណានិគម​អឺរ៉ុប​មិន​បាន​ជោគជ័យ​ក្នុង​ការ​ប្រឹងប្រែង​របស់គេ​«បង្ខំ​ឲ្យប្រទេស​អ៊ីរ៉ង់​លុតជង្គង់»​នោះ​ទេ​ នៅក្នុង​កិច្ច​ចរចា​អំពី​កម្មវិធី​នុយ​ក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ Tehran។

ការ​អត្ថាធិប្បាយ​របស់​លោក​ដែល​បង្ហោះ​នៅ​ក្នុង​គេហទំព័ររបស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះគឺជា​ការ​អត្ថាធិប្បាយ​លើក​ទី​មួយ​ ចាប់តាំង​ពី​ក្រុម​អ្នក​ចរចា​របស់​លោក​មក​ពី​ប្រទេស​អ៊ីរ៉ង់​និង​ក្រុមអ្នក​ចរចា​មក​ពី​ប្រទេស​មហា​អំណាច​បាន​ព្រមព្រៀង​គ្នា​ពន្យារ​ការ​ចរចា​ត​ទៅទៀត​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ។​

ការ​ពន្យារ​ពេល​ចរចា​នេះ​ធ្វើ​ឡើង​ក្រោយ​ពីភាគី​ទាំង​ពីរ​មិន​បាន​ធ្វើ​ការ​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដើម្បី​ធានា​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជា​កម្មវិធី​សន្តិភាព ​ជា​ថ្នូរ​នឹង​ការ​បន្ធូរ​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់។​

លោក​ John Kerry​ រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​និយាយ​ថា​ ប្រទេស​អ៊ីរ៉ង់​និង​ក្រុម​ប្រទេស​មហា​អំណាច​ រួមមាន​ស.រ.អា.​ អង់គ្លេស ចិន ​បារាំង ​រុស្ស៊ី ​និង​អាល្លឺម៉ង់​បាន​ខិត​ជិត​ទៅ​រក​ការ​ព្រមព្រៀង​គ្នា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ លើ​បញ្ហា​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​ដោះស្រាយ​នោះ។

XS
SM
MD
LG