ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការ​ទូត​៖ កិច្ច​​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​ពន្យារ​ដល់​ពាក់​កណ្តាល​​​ឆ្នាំ​២០១៥

ពី​ឆ្វេង រដ្ឋ​មន្រ្តី​ការ​បរទេស​បារាំង Laurent Fabius​ រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក John Kerry អតីត​ប្រធាន​គោល​នយោបាយ​ការ​បរទេស​នៃ​សហភាព​អឺរ៉ុប Catherine Ashton ​រដ្ឋ​លេខាធិការ​ក្រសួង​​​ការ​បរទេស​អង់គ្លេស​ Philip Hammond និង លោក​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​ Frank-Walter Steinmeier​ ​ថត​រូប​រួម​គ្នា​នៅ​មុន​អាហារ​ពេល​ល្ងាច​ឯ​លំនៅដ្ឋាន​របស់​ឯកអគ្គរដ្ឋ​ទូត​ចក្រភព​អង់គ្លេស​ក្នុង​ទីក្រុង ​Vienna​ ប្រទេស​អូទ្រីស​ កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​២៣​ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (រូប​ថត​ពី​AP/Joe Klamar, Pool)

អ្នក​ការ​ទូត​ប្រទេស​អ៊ីរ៉ង់​និង​លោក​ខាង​លិច​បាន​និយាយ​ថា​កិច្ច​ចរចា​នុយក្លេអ៊ែរ​រវាង​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​មហា​អំណាច​ទាំង​ប្រាំ​មួយ​នឹង​ត្រូវ​បាន​ពន្យារ​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​កក្កដា​ ឆ្នាំ​២០១៥​។

រដ្ឋ​មន្រ្តី​ការ​បរទេសនៃ​ប្រទេស​អ៊ី​រ៉ង់​និង​ក្រុម​រដ្ឋ​មន្រ្តី​ការ​បរទេស​នៃ​មហាអំណាច​ពិភព​លោក​ទាំង​៦​ ​បាន​ឈានដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​រយៈ​ពេល​មួយ​ឆ្នាំ​លើ​ការ​ដាក់​កម្រិត​ដោយ​ខ្លួនឯង​ ដើម្បី​យល់​ព្រមលើ​កិច្ច​ព្រម​ព្រៀង​ដ៏​ធំ​ទូលាយ​មួយ​ ដើម្បី​ធានា​ថា​កម្មវិធី​នុយក្លេអ៊ែរ​ររបស់​អ៊ី​រ៉ង់ ​គឺ​ដើម្បី​សន្តិភាព។

ក្រុម​មន្រ្តី​ដែលមក​ពី​ភាគី​ទាំង​២​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យថា​ ពួក​គេ​កំពុង​ពិចារណា​គំនិត​នៃ​ការ​បន្ត​កិច្ច​ចរចា​នៅ​ក្នុង​ទីក្រុង​វីយ៉ែន ​(Vienna)​ លើសពី​ថ្ងៃ​ច័ន្ទ​នេះ​ទៀត ​ដូច​ដែល​ពួក​គេ​បាន​ធ្វើ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ នៅពេល​ដែល​កាល​កំណត់​រយៈ​ពេល​៦​ខែ​ដំបូង​របស់​ខ្លួន ​មិន​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា។

​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក John Kerry ​បាន​ជួប​គ្នា​ជាមួយ​រដ្ឋ​មន្រ្តី​ការ​បរទេសចិន​ Wang Yi​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ពិភាក្សាអំពី​ស្ថានភាព​នៃ​ការ​ចរចា​នេះ​ ហើយ​បាន​និយាយ​ថា​លោក​នឹង​លើក​ការប្រជុំ​ផ្សេង​ទៀត​ទៅពេល​ក្រោយ​។

​ជំនួប​ដែល​ហៅ​ថា P5 ​បូក​មួយ រួមមាន​រដ្ឋ​មន្រ្តី​ការ​បរទេស​អង់​គ្លេស ​បារាំង ​រុស្ស៊ី​និង​អាល្លឺម៉ង់ ក៏​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​វីយ៉េន​ ក៏​ដូច​ជា​លោក Javad Zarif រដ្ឋ​មន្រ្តី​ការ​បរទេស​អ៊ីរ៉ង់​ដែរ។ ​ក្រុមអ្នក​ការទូត ​ក៏​បាន​ធ្វើ​ការ​ជួប​ប្រជុំ​ក្រៅ​ផ្សេង​ទៀត​ដែរ ​នៅ​ពេល​ដែល​ពួក​គេ​ព្យាយាម​បញ្ចប់​នូវ​គោល​បំណងដែល​ពួក​គេ​បាន​ស្វះស្វែង​ជា​យូរ​យា​ណាស់​មក​ហើយ គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ៊ី​រ៉ង​មិន​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ ដែល​ជាការ​ដោះ​ដូរ​សម្រាប់ការ​លើក​ទណ្ឌ​កម្ម ​ដែល​បាន​ធ្វើ​អោយ​ប៉ះ​ពាល់​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​នេះ។

​អ៊ី​រ៉ង់​បាន​ទទូច​ថា ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ​គឺ​ដើម្បី​តែសន្តិភាព ​ដែល​មាន​គោល​បំណង​សម្រាប់ជន​ស៊ី​វិល​ដូចជា​ការ​ស្រាវ​ជ្រាវ​ខាង​វេជ្ជសាស្រ្តនិង​ការ​បង្កើត​ថាម​ពល។

XS
SM
MD
LG