ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​របស់​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ យន្តហោះដ្រូនប្រភេទ MQ-4C Triton ពេលកំពុងស្ថិតនៅមណ្ឌលធ្វើតេស្ត Northrop Grumman នៅក្រុង Palmdale រដ្ឋ California កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣។
រូបឯកសារ៖ យន្តហោះដ្រូនប្រភេទ MQ-4C Triton ពេលកំពុងស្ថិតនៅមណ្ឌលធ្វើតេស្ត Northrop Grumman នៅក្រុង Palmdale រដ្ឋ California កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣។

មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​លោក Bill Urban ដែល​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​បញ្ជាការដ្ឋាន​កណ្ដាល​សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOA ថា៖ «គ្មាន​យន្តហោះ​សហរដ្ឋ​អាមេរិក​ណា​មួយ​ហោះហើរ​នៅ​ពី​លើ​ដែន​អាកាស​របស់​ប្រទេស​អ៊ីរ៉ង់​នោះ​ទេ‍»។ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​លើ​ហេតុការណ៍​នេះ។

ប្រទេស​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​របស់​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះនៅ​ក្នុង​ហេតុការណ៍​មួយ​ដែល​មន្ត្រី​អ៊ីរ៉ង់​បាន​និយាយ​ថា ​បាន​កើត​ឡើង​នៅ​លើ​ដែនដី​របស់​អ៊ីរ៉ង់ ប៉ុន្តែ​មន្ត្រី​សហរដ្ឋ​អាមេរិក​ថា ​វា​កើត​ឡើង​នៅ​ក្នុង​ដែន​អាកាស​អន្តរជាតិ។

បើ​តាម​ការ​បញ្ជាក់​របស់​ភាគី​អ៊ីរ៉ង់ យន្តហោះ​ដ្រូន​នេះ​គឺ​ជា​យន្តហោះ​ប្រភេទ RQ-4 Global Hawk ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ឆ្មាំ​បដិវត្ត​យោធា​បារ៉ា​នៅ​ក្នុង​ដែន​អាកាស​នៃ​ខេត្ត Hormozgan នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីរ៉ង់​ជិត​ច្រក​សមុទ្រ Hormuz។

ចំណែក​ឯ​ខាង​ភាគី​សហរដ្ឋ​អាមេរិក​វិញ​បាន​បញ្ជាក់​ថា យន្តហោះ​ដ្រូន​នោះ​គឺ​ជា​យន្តហោះ​ប្រភេទ MQ-4C Triton ដែល​ហោះ​ពី​លើ​ច្រក​សមុទ្រ Hormuz។

មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​លោក Bill Urban ដែល​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​បញ្ជាការដ្ឋាន​កណ្ដាល​សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOA ថា៖ «គ្មាន​យន្តហោះ​សហរដ្ឋ​អាមេរិក​ណា​មួយ​ហោះហើរ​នៅ​ពី​លើ​ដែន​អាកាស​របស់​ប្រទេស​អ៊ីរ៉ង់​នោះ​ទេ‍»។ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​លើ​ហេតុការណ៍​នេះ។

យោធា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ប្រទេស​អ៊ីរ៉ង់​បាន​ព្យាយាម​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​សប្ដាហ៍​មុន ហើយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើន​ឡើង​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​លើ​កប៉ាល់​ដឹក​ប្រេង​ពីរ​គ្រឿង​នៅ​ក្នុង​ឈូង​សមុទ្រ​អូម៉ង់​ដែល​សហរដ្ឋ​អាមេរិក​ចោទ​អ៊ីរ៉ង់​ថា​ជា​អ្នក​ធ្វើ ប៉ុន្តែ​អ៊ីរ៉ង់​បាន​បដិសេធ។

ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​តាំងពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ​មុន និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើង​វិញ​លើ​អ៊ីរ៉ង់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG