ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់បាន​​កាត់ទាស​ប្រហារជីវិតបុរស​ម្នាក់​ ដោយសារ​ធ្វើ​ចារកម្ម​ឱ្យ​CIA


រូបឯកសារ៖ ផែនទីបង្ហាញពីប្រទេសអ៊ីរ៉ង់
រូបឯកសារ៖ ផែនទីបង្ហាញពីប្រទេសអ៊ីរ៉ង់

លោក Esmaili បាន​និយាយ​ថា​ បុគ្គល​ដែល​មាន​ទោស​ប្រហារជីវិតបាន​​តវ៉ា​ឡើង​ឧទ្ធរណ៍​ ហើយ​ថា​តុលាការ​ឧទ្ធរណ៍​របស់ប្រទេស​នឹង​ធ្វើ​សេចក្តី​សម្រេចចុង​ក្រោយ​បង្អស់។

អង្គការតុលាការ​នៃប្រទេស​អ៊ីរ៉ង់​បាន​និយាយថា​ ខ្លួន​បាន​កាត់ទោសប្រហារ​ជីវិតបុរសម្នាក់​ពី​បទ​ធ្វើ​ចារកម្ម​ឱ្យ​ទីភ្នាក់​ងារ​ស៊ើបការ​សម្ងាត់​អាមេរិក​ CIA នៅ​ពេល​មានកំណើន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុងតេរ៉ង់ និង​សហរដ្ឋអាមេរិក។

លោក Gholamhhossein Esmaili អ្នកនាំ​ពាក្យ​អង្គការ​តុលាការ​អ៊ីរ៉ង់​បាននិយាយកាលពី​ថ្ងៃ​អង្គារ​ថា ​មនុស្ស​ពីរ​នាក់​ទៀត​បានត្រូវ​កាត់ទោស​ឱ្យ​ជាប់គុក​ ១០ឆ្នាំសម្រាប់ឧក្រិដ្ឋកម្ម​ដូច​គ្នា​នេះ​ដែរ​ ហើយ​មនុស្ស​ទី​បួន​បានត្រូវ​កាត់ទោស​ឱ្យជាប់គុក​១០ឆ្នាំ ​ដោយសារ​បានធ្វើចារកម្ម​ឱ្យ​ប្រទេស​អង់គ្លេស។

លោក Esmaili បាន​និយាយ​ថា​ បុគ្គល​ដែល​មាន​ទោស​ប្រហារជីវិតបានតវ៉ា​ឡើង​ឧទ្ធរណ៍​ ហើយ​ថា​តុលាការ​ឧទ្ធរណ៍​របស់ប្រទេស​នឹង​ធ្វើ​សេចក្តី​សម្រេចចុង​ក្រោយ​បង្អស់។

សាលក្រម​ទាំងនេះ​មាន​ឡើង​នៅ​ពេល​មាន​ភាព​តានតឹងតទៅ​ទៀត​រវាង​ប្រទេសអ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក នៅ​ក្រោយ​លោកប្រធានាធិបតី Donald Trump បានដក​ប្រទេស​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ ជាមួយពួក​ប្រទេស​មហាអំណាច។​ លោក Trump ក៏បានដាក់ទណ្ឌកម្ម​ជា​ថ្មី​ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​អ៊ីរ៉ង់​ទន់ខ្សោយ​នៅក្នុង​ការ​ប៉ុនប៉ង​មួយ ​ដើម្បី​ដាក់គំនាបសង្កត់​លើ​រដ្ឋាភិបាល​ក្រុង​តេរ៉ង់ឱ្យ​ធ្វើ​ការ​ចរចា​ជា​ថ្មី​អំពី​កិច្ច​ព្រមព្រៀងនេះ។

លោក​ Esmaili បានប្រកែក​មិនព្រម​ប្រាប់ឈ្មោះ​ជន​ដែល​មានទោសប្រហារជីវិត​នេះទេ។

លោក​ Esmaili បាននិយាយ​ថា ​បុរស​ពីរ​នាក់​ដែល​បានត្រូវកាត់ទោស​ឱ្យ​ជាប់គុក១០ឆ្នាំ​ពីបទ​ធ្វើចារកម្ម​ឱ្យ​ CIA ជាពលរដ្ឋ​អ៊ីរ៉ង់​ឈ្មោះ Ali Nefriyeh និង​ឈ្មោះ Mohammad Ali Babapour។ ​បុរស​ទាំង​ពីរនាក់​នេះបានត្រូវ​បញ្ជា​ឱ្យ​បង់ប្រាក់ ៥ម៉ឺន​៥ពាន់​ដុល្លារ​ ដែល​ពួក​គេ​បានទទួល។

លោក​ Esmaili បាននិយាយ​ថា​ បុរស​ដែល​បានត្រូវ​កាត់​ទោស​ដោយសារ​បានធ្វើចារកម្ម​ឱ្យ​ផ្នែក​ស៊ើបការសម្ងាត់​នៃ​ប្រទេសអង់គ្លេស​ឈ្មោះ Mohammad Amin-Nasab ដែល​ជា​ពលរដ្ឋ​អ៊ីរ៉ង់ដែរ។

លោក​ Esmaili ក៏​បានប្រកាស​ដែរ​ថា​ តុលាការ​ឧទ្ធរណ៍​មួយ​បានកាត់បន្ថយ​ទោសជាប់គុកសម្រាប់​ប្អូន​លោកប្រធានាធិបតី Hassan Rouhani ដែល​បានត្រូវកាត់ទោស​ពី​បទ​ស៊ីសំណូក។ ទោស​របស់ Hossein Fereidoun បាន​ត្រូវកាត់បន្ថយពី​ជាប់គុក៧ឆ្នាំ​មក​នៅត្រឹម​ជាប់គុក៥ឆ្នាំ៕

XS
SM
MD
LG