ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ដោះលែង​ទាហាន​ជើងទឹក​អាមេរិក


រូបថត​ពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៦ បញ្ចេញ​ដោយ​ទីភ្នាក់ងារព័ត៌មាន​អ៊ីរ៉ង់ បង្ហាញ​ពី​ទាហាន​អាមេរិក ដែល​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ឃាំង​នៅ​កោះ​ Farsi។
រូបថត​ពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៦ បញ្ចេញ​ដោយ​ទីភ្នាក់ងារព័ត៌មាន​អ៊ីរ៉ង់ បង្ហាញ​ពី​ទាហាន​អាមេរិក ដែល​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ឃាំង​នៅ​កោះ​ Farsi។

កង​ឆ្មាំ​បដិវត្តន៍​របស់​អ៊ីរ៉ង់ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ ទាហាន​ទឹក​ជើង​អាមេរិក​១០នាក់ ត្រូវ​បាន​ដោះ​លែង​ហើយ។ ការ​ដោះ​លែង​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ ​បន្ទាប់​ពី​ទាហាន​អាមេរិកាំង​ទាំង​នោះ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន នៅ​ពេល​ដែល​នាវា​របស់​ពួកគេ​បាន​រសាត់​ចូល​ក្នុង​ដែន​ទឹក​របស់​អ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍​របស់​កង​ឆ្មាំ​បដិវត្តន៍​របស់​អ៊ីរ៉ង់ បាន​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក បាន​សុំទោស​ចំពោះ​ការ​រំលោភ​ចោល​ដែន​ទឹក​អ៊ីរ៉ង់​នោះ ហើយ​ថា សហរដ្ឋ​អាមេរិក បាន​ធានា​ថា នឹង​មិន​មាន​រឿង​បែប​នេះ​ កើត​ឡើង​ម្តងទៀត​ទេ។

សហរដ្ឋ​អាមេរិក មិន​ទាន់​បញ្ជាក់​បាន​ភ្លាមៗទេ ថាតើ​ទាហាន​ជើងទឹក​ទាំង​នោះ ពិត​ជា​ត្រូវ​បាន​ដោះ​លែង​ហើយ​មែន​ឬ​អត់។

ទូរទស្សន៍​រដ្ឋ​របស់​អ៊ីរ៉ង់ បាន​ស្រង់​សម្តី​លោក​ឧត្តមសេនីយ៍ Ali Fadavi មេបញ្ជាការ​កងទ័ព​ជើង​ទឹក​នៃកង​ឆ្មាំ​បដិវត្តន៍​របស់​អ៊ីរ៉ង់​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ បញ្ហា​គ្រឿង​ម៉ាស៊ីន​នៅ​ក្នុង​ប្រព័ន្ធ​មើល​ទិស​នៃ​នាវា​របស់​ទាហានជើងទឹក​អាមេរិក​នោះ ជា​មូលហេតុ​ដែល​នាំ​ឲ្យ​នាវា​នោះ រសាត់​ចូល​ក្នុង​ដែន​ទឹក​របស់​អ៊ីរ៉ង់។

​ពលទាហាន​ជើង​ទឹក​ទាំង​១០នាក់ ដែល​មាន​បុរស​៩នាក់ ​និងស្រ្តី​ម្នាក់​នោះ បាន​កំពុង​ធ្វើ​ដំណើរ​តាម​នាវា​តូច​ពីរ​គ្រឿង​ នៅ​ក្នុង​ឈូង​សមុទ្រ​ពែក ស្ថិត​នៅ​ចន្លោះ​ប្រទេស​គុយវ៉ែត និង​បារ៉ែន​កាល​ពី​ថ្ងៃ​អង្គារ ស្រាប់តែ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​របស់​អាមេរិក បាន​បាត់​ទំនាក់ទំនង​ជាមួយ​ពួកគេ​តែ​ម្តង។

មន្ត្រី​ការ​ពារ​ជាតិ​ម្នាក់ បាន​ថ្លែង​ប្រាប់​ VOA ថា «នាវា​មួយ​ក្នុង​ចំណោម​នាវា​ទាំង​ពីរ​នោះ អាច​មាន​បញ្ហា​គ្រឿង​ម៉ាស៊ីន ប៉ុន្តែ​នៅ​ខណៈ​នេះ គេ​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ»។ មន្ត្រី​រូប​នោះ បាន​បន្ថែម​ថា លោក​សន្និដ្ឋាន​ថា ពលទាហាន​ជើង​ទឹក​អាមេរិក​ទាំង​នោះ ស្ថិត​នៅ​ក្នុង​ដែន​ទឹក​របស់​អ៊ីរ៉ង់ នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ។

ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា មិន​បាន​មាន​ប្រសាសន៍​អំពី​ស្ថានការណ៍​នោះ​ទេ នៅ​ពេល​ដែល​លោក​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ទៅកាន់​ប្រជាជាតិ​អាមេរិកាំង​នៅ​ថ្ងៃ​អង្គារ​នោះ។

ប៉ុន្តែ​លោក​ប្រធានាធិបតី​បាន​ថ្លែង​អំពី​កិច្ច​ព្រមព្រៀង​បរមាណូ​មួយ​ ដែល​បាន​សម្រេច​កាល​ពី​ឆ្នាំ​មុន ជាមួយ​រដ្ឋាភិបាល​ក្រុង​តេរ៉ង់​ និង​មហា​អំណាចបស្ចិម​ប្រទេស​ផ្សេងៗ​ទៀត ដោយ​មាន​ប្រសាសន៍​ថា «ពិភពលោក​បាន​បញ្ចៀស​សង្គ្រាម​មួយ​ទៀត»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG