ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​៧​នាក់​​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់


ប្រធាន​តុលាការ លោក Ebrahim Raisi ​ចាកចេញ​ពី​សន្និសីទ​កាសែត​មួយ បន្ទាប់​ពី​លោក​បាន​ចុះ​ឈ្មោះ​ជា​បេក្ខជន​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃទី១៨ ខែមិថុនាខាង​មុខ​នេះ ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
ប្រធាន​តុលាការ លោក Ebrahim Raisi ​ចាកចេញ​ពី​សន្និសីទ​កាសែត​មួយ បន្ទាប់​ពី​លោក​បាន​ចុះ​ឈ្មោះ​ជា​បេក្ខជន​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃទី១៨ ខែមិថុនាខាង​មុខ​នេះ ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​អ៊ីរ៉ង់​បានឯកភាព​យល់​ព្រម​ទៅ​លើ​បេក្ខជន​ចំនួន​៧​រូប​ ​ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អ៊ីរ៉ង់​ ​ក្នុងការ​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា​ ខាង​មុខ​នេះ​ ដែល​ក្នុង​នោះក៏​មាន​ប្រធាន​តុលាការ​លោក​ Ebrahim Raisi ផង​ដែរ។​ គណៈ​កម្មការ​រៀបចំ​ការបោះឆ្នោត​របស់​អ៊ីរ៉ង់ ​ក៏​បាន​ទាត់​ចោល​បេក្ខភាព​របស់​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​ទៀតផង​ដែរ។​

លោក​ Raisi​ ជា​បេក្ខជន​មួយ​រូប ដែល​មានឈ្មោះ​បោះ​សំឡេងខ្លាំង​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ ដោយ​ក្រុម​ប្រឹក្សា​អាណាព្យាបាល​ (Guardian Council)​ និង​ជា​បុគ្គលដែល​ជិតស្និទ្ធ​មួយ​រូប​ជាមួយ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​បច្ចុប្បន្ន​ លោក​ Ayatollah Ali Khamenei ។

បណ្តាញ​ទូរទស្សន៍​រដ្ឋ​បាន​ផ្សព្វផ្សាយ​ថា​ បេក្ខជន​ផ្សេងៗ​ទៀត​ ដែល​ក្នុង​នោះ​រួម​អតីត​អ្នក​ចរចាថាមពល​នុយក្លេអ៊ែរ​អ៊ីរ៉ង់​លោក Saeed Jalili​ ​ អតីតមេបញ្ជាការឆ្មាំ​បដិវត្តន៍​លោក Mohsen Rezaei និង​អតីតសមាជិក​សភា​លោក Ali Reza Zakani និង​ប្រធាន​ធនាគារ​កណ្តាល​បច្ចុប្បន្ន​របស់​អ៊ីរ៉ង់​ លោក​ Abdolnasser Hemmati ​ជាដើម។​

ក្រុម​ប្រឹក្សា​អាណាព្យាបាល ហាមឃាត់អតីត​ប្រធាន​សភា​អ៊ីរ៉ង់​លោក​ Ali Larijani ដែលជា​បុគ្គល​អភិរក្ស​និយម​មួយ​រូប​ ហើយ​ដែលមាន​សម្ព័ន្ធភាព​ជិតស្និទ្ធ​ជាមួយប្រធានាធិបតី​អ៊ីរ៉ង់​បច្ចុប្បន្ន​លោក Hassan Rouhani មិន​ឲ្យ​ឈរ​ឈ្មោះ​ឡើយ។

ក្រុម​ប្រឹក្សា​នេះ​ ក៏​បាន​បដិសេធ​ផង​ដែរ​ មិន​ឲ្យអនុប្រធានាធិបតី​ទី​១ ​លោក Eshaq Jahangir និង​អតីត​ប្រធានាធិបតី​ប្រកាន់​ជំហរ​តឹង​លោក​ Mahmoud Ahmadinejad ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី នៅ​ក្នុង​ការបោះ​ឆ្នោត​ខាង​មុខ​នេះ​ទេ៕​

XS
SM
MD
LG