ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​បើក​គេហទំព័រ​រកគូរ​ស្រករ​ជា​ផ្លូវ​ការ​លើក​ដំបូង

រូប​ភាព​ឯកសារ ៖ លោក​ Mahmoud Golzari ​ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​ថា​ មាន​ពលរដ្ឋ​អ៊ីរ៉ង់​ក្មេងៗ​ប្រម៉ាណ​១១​លាន​នាក់​មិន​ទាន់​រៀបការ ហើយ​គេហទំព័រ​នេះ​គឺសម្រាប់​ពួក​គេ​។​

ប្រទេស​អ៊ីរ៉ង​បាន​បើក​គេហទំព័រ​សម្រាប់​ទំនាក់​ទំនង​រក​គូរ​ស្រករ​ជា​ផ្លូវការ​លើក​ដំបូងរបស់​ខ្លួន​ ក្នុង​ក្តី​រំពឹង​ថា​នឹង​ជម្រុញ​ដល់​មនុស្ស​មិន​ទាន់​មាន​គូរ​ស្រករ​បាន​រៀបការ។

លោក​ Mahmoud Golzari ​ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​យុវជន​និង​កីឡា​បាន​និយាយ​នៅ​ក្នុង​ពីធី​បើក​សម្ភោធ​គេហទំព័រ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​មាន​ពលរដ្ឋ​អ៊ីរ៉ង់​ក្មេងៗ​ប្រម៉ាណ​១១​លាន​នាក់​មិន​ទាន់​រៀបការ​ ដោយ​បង្ហាញ​ថា​ការបើក​គេហទំព័រ​ថ្មី​ជា​រឿង​សមរម្យ​សម្រាប់​ពួកគេ។

គេហទំព័រ​នេះ​មាន​អាស័យដ្ឋាន​ Hamsan.Tebyan.net ​ដែល​បាន​ផ្តល់​វេទិកា​សម្រាប់​អ្នក​នៅ​លីវ​ សរសេ​ឬ​ Post ​ព័ត៌មាន​ផ្ទាល់​ខ្លួន​គេ ​និង​បញ្ជាក់​ពី​អ្វី​ដែល​គេ​កំពុង​ស្វែង​រក​ ដើម្បី​ឲ្យ​ក្លាយ​ជា​គូរ​អនាគត​របស់​គេ៕

XS
SM
MD
LG