ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​អ្នក​បាត់​ខ្លួន​អំពាវនាវ​ឲ្យ​ដោះលែង​​មនុស្ស​ជាទីស្រឡាញ់​របស់ខ្លួន​​ដែល​បាត់​ខ្លួន​​ក្នុង​ប្រទេស​អ៊ីរ៉ង់


រូបថតឯកសារ៖ រូបថត​គ្មាន​កាល​បរិច្ឆេទ​មួយ​របស់​លោក​ Robert Levinson ភ្នាក់ងារ​ស៊ើបអង្កេត​ FBI ចូលនិវត្តន៍​ ដែល​បាន​បាត់​ខ្លួន​ក្នុង​ប្រទេស​អ៊ីរ៉ង់​តាំង​ពី​ខែមីនា ឆ្នាំ២០០៧។ គ្រួសារ​របស់​លោក​បាន​ទទួល​រូបថត​នេះ​នៅឆ្នាំ២០១១។
រូបថតឯកសារ៖ រូបថត​គ្មាន​កាល​បរិច្ឆេទ​មួយ​របស់​លោក​ Robert Levinson ភ្នាក់ងារ​ស៊ើបអង្កេត​ FBI ចូលនិវត្តន៍​ ដែល​បាន​បាត់​ខ្លួន​ក្នុង​ប្រទេស​អ៊ីរ៉ង់​តាំង​ពី​ខែមីនា ឆ្នាំ២០០៧។ គ្រួសារ​របស់​លោក​បាន​ទទួល​រូបថត​នេះ​នៅឆ្នាំ២០១១។

គ្រួសារ​ជន​ជាតិ​អាមេរិកាំង​បួន​នាក់​ដែល​ត្រូវ​គេចាប់​ឃុំខ្លួន​ឬបាត់ខ្លួន​ក្នុង​ប្រទេសអ៊ីរ៉ង់បាន​អំពាវនាវ​ដល់​មន្ត្រី​ក្នុង​ប្រទេស​អាមេរិក​និង​ក្រុង​តេហេរ៉ង់​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​សុំ​ឲ្យ​បញ្ជូន​សមាជិក​គ្រួសារ​ជាទីស្រឡាញ់របស់​ពួកគេ​មក​ស.រ.អា.វិញ ខណៈ​ដែល​ឱសានវាទ​នៃកិច្ច​ចរចា​អំពី​នុយ​ក្លេអ៊ែរ​រវាង​ប្រទេសទាំងពីរ​ជិតផុត កំណត់។

ក្នុង​អំឡុង​ពេល​ធ្វើ​សក្ខីកម្ម​ទៅ​កាន់​សភា​ កូន​ប្រុស​របស់​ Robert Levinson ជា​អតីត​ភ្នាក់ងារ​ស៊ើប​អង្កេត​រដ្ឋាភិបាល​សហព័ន្ធ​ស.រ.អា.​ដែល​ធ្វើការ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​ហើយ​ត្រូវ​ចាប់​ពង្រត់​កាល​ពីឆ្នាំ​២០០៧​នោះ​ បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្តល់ ដំណឹង​ពី​ទីកន្លែង​របស់​ឪពុក​ខ្លួន​ដែល​បាន​បាត់​ដំណឹង​សូន្យ​ឈឹង​នោះ។

បន្ទាប់​ពី​សវនាការ​ធ្វើ​សក្ខីកម្ម​រយៈពេល​ពីរ​ម៉ោងមក ​គណៈកម្មា​ការ​សភា​នេះ បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​ដោយ​អំពាវនាវ​ឲ្យ​មាន​ការដោះលែង​ពលរដ្ឋ អាមេរិកាំង​ទាំងបីនាក់​ដែល​ត្រូវ​គេ​បញ្ជាក់​ថា​ស្ថិតក្នុង​មន្ទីរ​ឃុំឃាំង​របស់​អ៊ីរ៉ង់។​ លោក ​Ed Royce​ ប្រធាន​គណៈកម្មាការ​បរទេស​សភា​មក​ពី​រដ្ឋកាលីហ្វ័រញ៉ា ​បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង​គោរព​តាមការ​បេ្តជ្ញាចិត្ត​ដែលបាន​ព្រមព្រៀង​លើតុ​ចរចា៕

XS
SM
MD
LG