ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អ៊ីរ៉ង់​ចេញ​សាលក្រម​កាត់​ទោស​អ្នក​យក​ព័ត៌មាន​ឲ្យ Washington Post


រូប​ភាព​​ឯកសារ ៖ លោក​ Jason Rezaian នៅ​ក្នុង​សកម្មភាព​យក​ព័ត៌មាន​នា​ពេល​កន្លង​មក​ កាល​ពី​ឆ្នាំ​២០១៣ មុន​ពេលត្រូវ​បាន​​ចាប់​ខ្លួន។​
រូប​ភាព​​ឯកសារ ៖ លោក​ Jason Rezaian នៅ​ក្នុង​សកម្មភាព​យក​ព័ត៌មាន​នា​ពេល​កន្លង​មក​ កាល​ពី​ឆ្នាំ​២០១៣ មុន​ពេលត្រូវ​បាន​​ចាប់​ខ្លួន។​

ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​ថា សាលក្រម​មួយ​ត្រូវ​បាន​ចេញ​នៅ​ក្នុង​ការ​កាត់ក្តី​លោក​ Jason Rezaian ដែល​ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ឱ្យ​សារព័ត៌មាន​ Washington Post។ បុរស​ដែល​មាន​សញ្ជាតិ​ពីរ​គឺ​ ស.រ.អា.​ និង​អ៊ីរ៉ង់រូប​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី១៥​ខែ​មុន​នេះ ពី​បទ​ធ្វើ​ចារកម្ម​និង​ពី​បទ​ចោទ​ប្រកាន់​ផ្សេងៗ​ទៀត។

គ្មាន​សេចក្តី​លម្អិត​អំពី​សាលក្រម​នេះ​ទេ​ ក៏​ប៉ុន្តែ​លោក Gholamhossein Mohseni Ejehi អ្នក​នាំ​ពាក្យ​តុលាការ​បាន​និយាយ​ថា ​សេចក្តី​សម្រេច​របស់​តុលាការ​នេះអាច​តវ៉ា​ឡើង​ឧទ្ធរណ៍​បាន។

លោក Rezaian បាន​ធ្វើការ​ឱ្យ​សារព័ត៌មាន​ Washington Post នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​ ​នៅ​មុន​ពេល​លោក​ត្រូវ​បាន​ចាប់​ឃុំឃាំង​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៤​ ជា​មួយ​ភរិយា​លោក​គឺ​អ្នក​ស្រី Yaganeh “Yegi” Salehi និង​មនុស្ស​ពីរ​នាក់​ទៀត។

​អ្នកស្រី​ Salehi ដែល​ជា​អ្នក​សារព័ត៌មាន​ដែរ​នោះ​ត្រូវ​បាន​ដោះលែង​ ក៏​ប៉ុន្តែ​លោក​ Rezaian ​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។

លោក Martin Baron បណ្ណាធិការ​ប្រតិបត្តិ​នៃ​សារព័ត៌មាន Wasington Post បាន​និយាយ​ថា ​សារព័ត៌មាន​លោក​បាន​ដឹង​អំពី​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​អ៊ីរ៉ង់​អំពី​សាលក្រម​មួយ​។ លោក​បាន​ហៅ​សាលក្រម​នោះ​ថា​ «មាន​ភាពស្រពិច​ស្រពិល​និង​នាំ​ឱ្យ​មាន​ការ​ងឿង​ឆ្ងល់៕»

XS
SM
MD
LG