ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឃ្លាំ​មើល​របស់​អ.ស.ប​និយាយ​ថា​ អ៊ីរ៉ង់​គោរព​តាម​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ


រូប​ឯកសារ៖ ទិដ្ឋភាព​កន្លែង​ផលិត​ទឹក​សម្ពាធ​ខ្ពស់​នៅ​កណ្តាល​ប្រទេស​អ៊ីរ៉ង់ ស្ថិត​នៅប៉ែក​​និរតី​នៃ​ទីក្រុង​តេហេរ៉ង់។
រូប​ឯកសារ៖ ទិដ្ឋភាព​កន្លែង​ផលិត​ទឹក​សម្ពាធ​ខ្ពស់​នៅ​កណ្តាល​ប្រទេស​អ៊ីរ៉ង់ ស្ថិត​នៅប៉ែក​​និរតី​នៃ​ទីក្រុង​តេហេរ៉ង់។

ទីភ្នាក់ងារ​បរមាណូ​របស់​អ.ស.ប.​បាន​រាយការណ៍​ថា ​ប្រទេស​អ៊ីរ៉ង់​បាន​គោរព​តាម​កិច្ចព្រម​ព្រៀង​សំខាន់​មួយ​ដែល​បាន​កម្រិត​ការ​ស្តុក​នៃ​សារធាតុ​សំខាន់ៗ​ដែល​អាច​ត្រូវ​ប្រើប្រាស់​សម្រាប់​ផលិត​អាវុធ​បរមាណូ។​

​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ដែលហៅ​កាត់ថា IAEA ​បាន​និយាយ​ថា​កន្លែង​ស្តុក​ទឹក​មាន​សម្ពាធ​ធ្ងន់​និង​សារធាតុ​អ៊ុយរ៉ាញូម ​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ឋិត​នៅ​ក្នុង​កម្រិត​ដែល​បាន​ត្រូវ​យល់​ព្រម​គ្នា​កាលពី​ឆ្នាំ​ទៅ​មិញ។​

របាយការណ៍​នេះ​និយាយ​ថា ​សារធាតុ​អ៊ុយរ៉ាញូម​ នៃ​ប្រទេស​អ៊ីរ៉ង់​មិន​មាន​លើស​ពី​កម្រិត​៣០០គ.ក្រ.​ដែល​បាន​ត្រូវ​យល់​ស្រប​គ្នាទេ​ ហើយ​សារធាតុ​ទឹក​សម្ពាធ​ធ្ងន់​នៃ​ប្រទេស​នេះ​ឋិត​នៅ​ក្រោម​កម្រិត​១៣០តោន។

ការ​រក​ឃើញ​នេះត្រូវ​បាន​បា្រប់​ឱ្យ​ដឹង​កាល​ពីថ្ងៃ​សុក្រ​ នៅ​ក្នុងសេចក្តី​រាយការណ៍​ប្រចាំ​ត្រីមាសទី​ពីរ​ដែល​ទី​ភ្នាក់ងារ IAEA ​បានរៀប​ចំឡើង​ចាប់​តាំង​ពី​កិច្ចព្រង​ព្រៀង​នេះ​បាន​ចូល​ជា​ធរមាន​កាល​ពី​ខែ​មករា​មក។

កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៥​ កិច្ច​ព្រមព្រៀង​មួយ​សម្រាប់​ឱ្យ​ប្រទេស​អ៊ីរ៉ង់​កម្រិត​ស្តុក​សម្ភារៈ​ទាំង​នេះ​បាន​ត្រូវ​សម្រេច​ជាមួយ​ប្រទេស​អង់គ្លេស ចិន បារាំង អាល្លឺម៉ង់​ ប្រទេស​រុស្ស៊ី ​និង​ សរដ្ឋ​អាមេរិក។​

ជា​ថ្នូរ​នឹង​កិច្ចព្រម​ព្រៀង​នេះ ការ​ដាក់​ទណ្ឌកម្ម​របស់​អ.ស.ប.​និង​ពួក​បស្ចឹម​ប្រទេស​បាន​ត្រូវ​លប់​ចោល​ពី​ប្រទេស​អ៊ីរ៉ង់​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​ដឹក​ជញ្ជូន​ប្រេង​ទៅ​លក់​ឯ​ប្រទេស​ក្រៅ​ផងដែរ។

ក៏​ប៉ុន្តែ​ ស.រ.អា.​ នៅ​តែ​រក្សា​ទុក​ការ​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន​លើ​ប្រទេស​អ៊ីរ៉ង់​ដោយ​សារ​មាន​ការ​ចោទ​ប្រកាន់​ថា​ ប្រទេស​នេះ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក​ បាន​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ដល់ការ​ដឹក​ជញ្ជូន​អាវុធ​ទៅ​កាន់​ភូមិភាគ​មជ្ឈឹម​បូព៌ា​ និង​អំពី​កម្មវិធី​កាំ​ជ្រួច​ផ្លោង​របស់​ប្រទេស​នេះ។

លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ ​Mohammad Javad Zarif នៅ​ក្នុង​ខែ​នេះ​ បាន​សុំឱ្យ​ស.រ.អា.​ចាត់​វិធានការ​ឱ្យ​បាន​ហ្មត់ចត់​និង​ម៉ឺង​ម៉ាត់​ជាង​មុន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG