ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Trump ទទួលការ​គាំទ្រ​ច្រើន​នៅក្នុង​រដ្ឋ​ Iowa មួយសប្តាហ៍​មុន​ការ​បោះ​ឆ្នោត


បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋលោក​ Donald Trump ស្វាគមន៍​អ្នកគាំទ្របន្ទាប់​ពីធ្វើ​ការ​ថ្លែង​រួច​នៅ វិទ្យាល័យ ​Muscatine រដ្ឋ Iowa

លោក​ Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​មាន​ការ​គាំទ្រ​ច្រើន​នៅ​ក្នុង​រដ្ឋ Iowa មួយ​សប្តាហ៍មុន​ការ​បោះឆ្នោត​ទី​មួយ​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អ.ក្នុង​ឆ្នាំ២០១៦នេះ។​ ការ​ស្ទង់​មតិមួយ​របស់​ទូរទស្សន៍​អាមេរិកាំង​ Fox News បង្ហាញ​ថា​លោក Trump មានការ​គាំទ្រ​ច្រើន​នាំ​មុខលោក Ted Cruz សមាជិក​ព្រឹទ្ធសភា​ស.រ.អ.ប្រចាំរដ្ឋតិចសាស់។​ លោក​ Trump មានការ​គាំទ្រ៣៤ភាគរយ​ហើយ​លោក Ted Cruz ទទួល​បាន២៣​ភាគរយ។ ​ចំណែក​ឯ​លោក Marco Rubio មាន​ការគាំទ្រ១២ភាគរយ។​ការ​ស្ទង់មតិតាម​បណ្តាញ​អ៊ិនធឺណិត​ដោយ​ទូរទស្សន៍​អាមេរិកាំង​ CBS News បង្ហាញថា​លោក

Trump មានការ​គាំទ្រ​លើសលោក Cruz បន្តិចគឺ៣៩​ភាគ​រយ​ទល់នឹង​៣៤ភាគរយ​ហើយ​លោក Rubio ទទួល​បាន​១៣ភាគ​រយ។​

ការ​ស្ទង់មតិ​ថ្មីៗទាំង​នេះបង្ហាញ​ថា​លោក​ Trump មាន​ការគាំទ្រ​ច្រើន​ជាង​មុន​ក្នុង​រយៈ​ពេល​តិច​ជាង​មួយ​សប្តាហ៍​នៅ​មុន​ការ​ប្រជុំ​និង​ការ​បោះឆ្នោត​គណបក្ស​ក្នុង​រដ្ឋ​Iowa នៅ​ថ្ងៃ​ទី​១ខែ​កុម្ភៈដែល​ជាការ​បោះឆ្នោត​សាក​ល្បង​ជា​ផ្លូវការ​លើកទី​មួយ​នៃ​ការ​ឃោសនា​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៦​នេះ។ លោក Trump បាន​និយាយ​ថា «ខ្ញុំ​ចង់​ឈ្នះ​នៅ Iowa​ ខ្ញុំ​ចង់ឈ្នះ​ពិត​ប្រាកដ​។»

កំណើន​នៃ​ការ​គាំទ្រ​លោក Trump នៅក្នុង​ការ​ស្ទង់មតិ​មាន​ឡើង​នៅ​ក្រោយ​លោក Cruz បាន​ឋិត​នៅ​ក្នុង​កិច្ច​ការពារ​ខ្លួន​នៅ​ពេល​លោក Trump បាន​លើក​សំណួរ​អំពី​ថា​តើ​លោក​មានសិទ្ធិ​ឬទេក្នុង​ការ​កាន់​តំណែង​ប្រធានាធិបតី​ពី​ព្រោះ​លោក​ Cruz បាន​កើត​នៅ​ក្នុង​ប្រទេស​កាណាដា​ពី​ម្តាយ​ជនជាតិ​អាមេរិក៕

XS
SM
MD
LG