ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការអូឡាំពិតអន្តរជាតិ​ប្រកាស​បេក្ខភាព​ប្រទេស​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ ២០២៤

ចៅហ្វាយ​ក្រុង​ Rio de Janeiro លោក Eduardo Paes (ខាងឆ្វេង) គ្រវី​ទង់ជាតិ​អូឡាំពិត​ជាមួយ​នឹង​ប្រមុខ​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ Jacque Rogge (កណ្តាល) និង​ចៅហ្វាយក្រុង​ឡុងដ៍​លោក Boris Johnson (ខាងស្តាំ) នៅ​អំឡុងពេល​បិទ​ការ​ប្រកួតកីឡាអូឡាំពិក​ឆ្នាំ​២០១២ នៅ​ក្រុង​ឡុងដ៍។

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC) បាន​ប្រកាស​ថា​ ទីក្រុង​ចំនួន​៥​ចុង​ក្រោយ​ ដែល​អាច​នឹង​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ២០២៤ ​ក្នុងនោះ​មាន​ទីក្រុង​នៅ​ទី្វបអឺរ៉ុប​ចំនួន​៤ គឺ​ប៊ុយដាប៉េស ហាមប៊ីគ ប៉ារីស និង​រ៉ូម ហើយ​ទីក្រុង​មួយ​ទៀត​គឺ​ ទីក្រុង​ឡូស អេនជេឡេស​នៅ​ស.រ.អា​នៅឆ្នេរ​ខាង​លិច។​

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​ធ្វើការ​ប្រកាស​នេះភ្លាម​បន្ទាប់​ពី​ពេល​កំណត់​ចុងក្រោយ​ម៉ោង​១២យប់​ថ្ងៃអង្គារ។ លោក​ Thomas Bach​ ប្រធាន​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​និយាយ​ថា​ ទីក្រុង​ទាំង​៥ក្នុង​បញ្ជី​ចុង​ក្រោយនេះ​គឺជា ទីក្រុង​លេចធ្លោ​ ហើយ​លោក​វាយ​តម្លៃ​ថា​ ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​២០២៤​នេះ​នឹង​ជា​ទិវា​កីឡា​ដ៏​ខ្លាំងក្លា​អស្ចារ្យ។​ ​

នៅ​ឆ្នាំ​២០១៧​ គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​នឹង​ធ្វើ​ការ​ប្រកាសជ្រើសរើស​ទីក្រុង​ចុងក្រោយ​ដើម្បី​ប្រារព្ធ​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤។នេះ​ជាផែន​ការ​លើក​ទីមួយ​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ បន្ទាប់​ពី​គណៈកម្មាធិការ​នេះ​បាន​ធ្វើ​កំណែ​ទម្រង់​។ ​លោក​ Thomas Bach និយាយ​ថា​ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​នឹង​ចូលរួម​វិភាគទាន​១,៧ពាន់​លាន​ដុល្លារ៕

XS
SM
MD
LG