វ៉ាស៊ីនតោន —
ការប្រកួតយកពានពិភពលោកកីឡាបាល់ទាត់ មកដល់ត្រឹមថ្ងៃសុក្រនេះ នៅក្នុងប្រទេស ប្រេស៊ីល (Brazil)មានក្រុមកីឡាប្រទេស អ៊ីតាលី (Italy) លេងជាមួយក្រុមកីឡាប្រទេស កុះស្តា រីកា (Costa Rica) នៅក្នុងការប្រកួតដ៏សំខាន់មួយក្នុង Group D។
ប្រទេស Costa Rica ទើបនឹងបានលេងឈ្នះប្រទេស អ៊ូរូក្វាយ (Uruguay) ដោយពិន្ទុ ៣ ទល់នឹង ១ នៅពេលដែល ប្រទេស Italy បានលេងឈ្នះក្រុមកីឡាប្រទេស អង់គ្លេស នៅក្នុងការប្រកួតទីមួយ ដោយពិន្ទុ ២ ទល់នឹង ១។ ក្រុមកីឡាដែលឈ្នះនៅថ្ងៃសុក្រនេះនៅទីក្រុង Recife នឹងបានបន្តទៅចូលប្រកួតក្នុងទឹកទី ២ ដែលមាននៅសល់ក្រុមកីឡា តែ ១៦។
ក្នុងការប្រកួតមួយទៀត ប្រទេស ស្វីស (Suisse) នឹងប្រកួតជាមួយប្រទេសបារាំងនៅទីក្រុង Salvador នៅក្នុង Group E។ ក្រុមទាំងពីរនេះបានឈ្នះការប្រកួតទីមួយរបស់ខ្លួន។
នៅក្នុង Group E ដដែលនេះ ប្រទេស ហុងដួរ៉ាស់ (Honduras) និងលេងជាមួយប្រទេស អេក្វាឌរ (Ecuador) នៅទីក្រុង Curitiba។ ក្រុមកីឡាណាដែលចាញ់មុខជាគ្មានសង្ឃឹមថានឹងបានបន្តទៅទឹកទីពីរទៀតទេ។
កាលពីថ្ងៃព្រហស្បត៍ ប្រទេស កូឡុមប្យ៉ា (Colombia) បានលេងឈ្នះប្រទេស កូឌីវ័រ (Cote d'Ivoire) ដោយពិន្ទុ ២-១ នៅក្រុង Brasilia។ នេះមានន័យថា Colombia នឹងបន្តទៅទឹកទីពីរទៀត។
ប្រទេស ក្រិក និង ជប៉ុន បានទទួល ១ ពិន្ទុ ក្នុងការលេងស្មើគ្នា ០-០ ក្នុង Group C។
ក្នុង Group D នៅក្រុង Sao Paulo ប្រទេស Uruguay នៅមានសង្ឃឹមថាប្រហែលអាចបានបន្តទៅលេងនៅទឹកទីពីរទៀត ដោយបានឈ្នះក្រុមកីឡាប្រទេស អង់គ្លេស ២-១៕