ក្រុមអ្នកស៊ើបអង្កេតថា សារតាម Twitter របស់លោក Trump ជំរុញឱ្យមានការវាយប្រហារលើវិមានសភា
ការស៊ើបអង្កេតរបស់ក្រុមសមាជិកសភាសហរដ្ឋអាមេរិកអំពីការវាយប្រហារលើវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ បានបន្តធ្វើឡើងកាលពីថ្ងៃអង្គារទី ១២ ខែកក្កដា ជាមួយការពិនិត្យមើលអំពីគោលបំណងរបស់អតីតប្រធានាធិបតីលោក Donald Trump ដល់ក្រុមអ្នកនិយមស្តាំជ្រុលឱ្យធ្វើវិទ្ធង្សនាប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យ។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រចាំសភាពន្យល់ថា ក្រុមអ្នកស៊ើបអង្កេតបានបង្ហាញហេតុផលថា ការអះអាងរបស់លោកTrump អំពីការបន្លំសន្លឹកឆ្នោតនាំឱ្យមានការវាយប្រហារនោះ។ លោក ឈឹម សុមេធ ប្រែសម្រួលសេចក្តីរាយការណ៍នេះដូចតទៅ៕