ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ស៊ើបអង្កេត​ពង្រឹង​ការ​រុករក​ប្រអប់ខ្មៅ​យន្តហោះ​ក្រុមហ៊ុន​ AirAsia


បំណែក​យន្តហោះ​ AirAsia Flight 8501 ​ដែល​ត្រូវ​បាន​ទាញ​ចេញ​ពី​សមុទ្រជ្វា​ នៅ​ថ្ងៃទី១០ ខែមករា​ ឆ្នាំ២០១៥​។
បំណែក​យន្តហោះ​ AirAsia Flight 8501 ​ដែល​ត្រូវ​បាន​ទាញ​ចេញ​ពី​សមុទ្រជ្វា​ នៅ​ថ្ងៃទី១០ ខែមករា​ ឆ្នាំ២០១៥​។

មួយថ្ងៃ​ក្រោយពី​អ្នកស្រាវជ្រាវ​រកយន្តហោះ​ AirAsia ​បាន​លើក​កន្ទុយ​យន្ត​ហោះពី​បាត​សមុទ្រ​ជ្វាមក​ គេបាន​ឮ​សំឡេង​ដែក​ទង្គិច​គ្នា​កាន់តែច្រើន​ឡើងពី​យន្ត​ហោះដែល​ធ្លាក់​នៅ​សមុទ្រ​នេះ ​និងពី​ម៉ាស៊ីន​ថត​ទិន្នន័យ​ នៅថ្ងៃអាទិត្យ​នេះ។​

លោក ​Muhammad Ilyas ​ប្រធានក្រុម​បច្ចេកទេស​របស់ទីភ្នាក់ងារ​បច្ចេក​ទេស​ម៉ារីន​ឥណ្ឌូនេស៊ីនិយាយ​ថា ​«យើងបាន​ទទួល​សញ្ញា​ពី​កន្លែងមួយ​ ដែល​យើង​ជឿថា​ នេះជា​សញ្ញា​របស់​ប្រអប់ខ្មៅ​យន្តហោះ​។​ យើង​បានទៅពិនិត្យ​កន្លែងនោះ​ពីរ​ដង​ដោយ​ប្រើឧបករណ៍​ចាប់​សំឡេង​ដែក​ទង្គិច​គ្នា​ ដែលយើង​បំពាក់​នៅ​លើ​នាវា​ Baruna Jaya។ ​មុនដំបូង​យើងចង់​ទម្លាក់​ឧបករណ៍​ចាប់​សញ្ញាក្នុង​ទឹក ​តែទីភ្នាក់ងារ​ខាង​ស្រាវជ្រាវ និង​សង្គ្រោះ​មិន​អនុញ្ញាត ​ពីព្រោះ​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់តំបន់​ស្រាវ​ជ្រាវ​ ដូច្នេះ​ក្រុមស្រាវជ្រាវ​បញ្ជូន​អ្នក​មុជទឹក​ទៅរុករក​ប្រអប់​ខ្មៅនោះ»។​

គេ​បាន​យកកន្ទុយន្តហោះ​ AirAsia ​មក​លើគោក​កាល​ពី​ថ្ងៃសៅរ៍​ ដោយ​ប្រើ​ឧបករណ៍​បណ្តែត​ទឹក ​ប៉ុន្តែអ្នក​ស៊ើប​អង្កេត​របស់​ឥណ្ឌូនេស៊ី​មិន​បាន​ឃើញប្រអប់ខ្មៅ​នៅ​ក្នុង​នោះ​ទេ។ ​ប្រអប់ខ្មៅ​អាច​នឹងផ្តល់​ព័ត៌មាន​ថា ​ហេតុអ្វីបាន​ជា​យន្តហោះនោះធ្លាក់​កាល​ពី​ថ្ងៃទី​២៨​ខែធ្នូ ​ដែលអ្នក​ជិះទាំងអស់​១៦២​នាក់​បាន​ស្លាប់។ ​មុនដំបូង​អ្នក​ស្រាវជ្រាវ​ចាប់បាន​សំឡេង​ដែក​ទង្គិចគ្នា​ពី​ប្រអប់ខ្មៅ​របស់​យន្តហោះ Air Asia Flight 8501​នេះ​កាល​ពីថ្ងៃសុក្រ​ ប៉ុន្តែ​ក្រុម​មន្ត្រី​និយាយ​ថា ប្រអប់​នោះ​ទំនងជា​បែកចេញ​ពី​បំណែក​កន្ទុយ​យន្តហោះ​នេះ៕

XS
SM
MD
LG