កំណត់និពន្ធ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងប្រាក់ឈ្នួលគោលអប្បបរិមារបស់កម្មករឧស្សាហកម្មកាត់ដេរ និងស្បែកជើងពីត្រឹម១២៨ដុល្លារឡើងដល់១៤០ដុល្លារសហរដ្ឋអាមេរិក។ ការសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលាកន្លងទៅនេះគឺបានធ្វើឡើង បន្ទាប់ពីការជជែកគ្នារវាងតំណាងសហជីព និយោជក និងរដ្ឋាភិបាលអស់រយៈពេល៨ថ្ងៃរួមមក។ លោកនៅ វណ្ណារិននៃ VOA បានជួបសន្ទនាជាមួយ លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ ឬហៅកាត់ថា C-CAWDU ដែលបានចូលរូមក្នុងកិច្ចប្រជុំនោះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។