កំណត់និពន្ធ៖ មុខពេលកិច្ចប្រជុំកំពូលរវាងអាមេរិក-អាស៊ាន ដែលនឹងធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈ នៅសហរដ្ឋអាមេរិកនោះ សនិ្នសីទស្តីពីតួនាទីអាស៊ានក្នុងពេល៥០ឆ្នាំខាងមុខ កំពុងប្រារព្ធធ្វើឡើងនៅទីក្រុងកូឡាឡុំាពួរ ប្រទសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៣រហូតដល់ថ្ងៃទី៤ ខែកុម្ភៈនេះ ដោយមានការចូលរួមពីអ្នកស្រាវជ្រាវ និងអ្នកតាក់តែងគោលនយោបាយមកពីតំបន់អាស៊ីអាគ្នេយ៍។ លោក ឈាង វណ្ណារិទ្ធិ ដែលជាអ្នកស្រាវជ្រាវអំពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានចូលរួមនៅក្នុងសន្និសីទនេះ ហើយបានប្រាប់ VOA ថា កិច្ចប្រជុំនេះមានគោលបំណងសម្រេចជាការសរសេរផែនការស្តីពីទិសដៅនយោបាយ និងអនុសាសន៍សម្រាប់អាស៊ាន ដើម្បីឲ្យអាស៊ានមានតួនាទីកាន់តែសំខាន់ក្នុងសកលលោក និងអំពីគោលជំហររបស់អាស៊ាននៅចំពោះការប្រកួតប្រជែងខាងឥទ្ធិពលពីប្រទេសមហាអំណាចសហរដ្ឋអាមេរិក និងចិន។
សូមលោកអ្នកស្តាប់បទសម្ភាសន៍តាមទូរស័ព្ទរវាងនាង ទែន សុខស្រីនិត និងលោក ឈាង វណ្ណារិទ្ធិ អំពីសន្និសីទនេះដូចតទៅ។