ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ខ្មែរអាមេរិកាំងប្រតិកម្មនឹងការបំផ្លាញហាងជំនួញរបស់ពួកគេដោយបាតុករទាក់ទិនការស្លាប់របស់ George Floyd


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​តវ៉ា​ប្រឆាំង​ និង​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក កាល​ពី​ថ្ងៃទី២៥ ឧសភា នៅ​ទីក្រុង Minneapolis រដ្ឋ Minnesota ក្រោយ​ពី​ត្រូវ​បាន​ប៉ូលិស​សង្កត់​ក​អស់​ជាង​៨​នាទី​នោះ បាននាំ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ចំពោះ​ការ​សម្លាប់​ពល​រដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្រ្វិក​ នៅ​សហរដ្ឋអាមេរិក ជាហូរហែរនៅ​ក្នុង​ទីក្រុង​ជា​ច្រើន​អស់​ពេល​​ជាង​មួយ​សប្តាហ៍ហើយ។ បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយបញ្ហានេះ ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​សន្តិវិធី ក៏​ប៉ុន្តែ​មាន​ការ​ដុត​បំផ្លាញ​និង​វាយ​ហាង​លក់​ទំនិញ​នៅ​ទី​ក្រុង​ផ្សេងៗ​ ដែល​មាន​រួម​ទាំង​ទី​ក្រុង Long Beach ដែល​មាន​ពល​រដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​រស់​នៅ​យ៉ាង​ច្រើន​ដែរ។ លោក ប៉ូច រាសី នៃ​វីអូអេ បានសាកសួរ​លោក ឆល សុង ប្រធាន​សម្ពន្ធ័​ខ្មែរ​អាមេរិកាំង អំពី​ការ​វាយ​បំផ្លាញ​ហាង​ជំនួញ​របស់​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG