ខ្មែរអាមេរិកាំងប្រតិកម្មនឹងការបំផ្លាញហាងជំនួញរបស់ពួកគេដោយបាតុករទាក់ទិនការស្លាប់របស់ George Floyd
ការតវ៉ាប្រឆាំង និងការស្លាប់របស់លោក George Floyd ដែលជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក កាលពីថ្ងៃទី២៥ ឧសភា នៅទីក្រុង Minneapolis រដ្ឋ Minnesota ក្រោយពីត្រូវបានប៉ូលិសសង្កត់កអស់ជាង៨នាទីនោះ បាននាំឲ្យមានការធ្វើបាតុកម្មតវ៉ាចំពោះការសម្លាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្រ្វិក នៅសហរដ្ឋអាមេរិក ជាហូរហែរនៅក្នុងទីក្រុងជាច្រើនអស់ពេលជាងមួយសប្តាហ៍ហើយ។ បាតុកម្មទាមទារឲ្យមានការដោះស្រាយបញ្ហានេះ ភាគច្រើនធ្វើឡើងដោយសន្តិវិធី ក៏ប៉ុន្តែមានការដុតបំផ្លាញនិងវាយហាងលក់ទំនិញនៅទីក្រុងផ្សេងៗ ដែលមានរួមទាំងទីក្រុង Long Beach ដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែររស់នៅយ៉ាងច្រើនដែរ។ លោក ប៉ូច រាសី នៃវីអូអេ បានសាកសួរលោក ឆល សុង ប្រធានសម្ពន្ធ័ខ្មែរអាមេរិកាំង អំពីការវាយបំផ្លាញហាងជំនួញរបស់ពលរដ្ឋខ្មែរអាមេរិកាំង កាលពីយប់ថ្ងៃអាទិត្យ។
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន