បទសម្ភាសន៍ VOA៖ អ្នកស្រាវជ្រាវអាមេរិកាំងថាថ្ងៃ ២៣ តុលា ១៩៩១ គួរត្រូវបានចងចាំក្នុងប្រតិទិនជាតិរបស់កម្ពុជា
ថ្ងៃទី២៣ ខែតុលា ធ្លាប់ជាថ្ងៃបុណ្យឈប់សម្រាកជាតិមួយរបស់កម្ពុជា ប៉ុន្តែសព្វថ្ងៃនេះលែងមាននៅក្នុងប្រតិទិនទៀតហើយ។ ថ្ងៃនេះរំឭកដល់ថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីឆ្នាំ១៩៩១ ដែលបានជួយបញ្ចប់ជម្លោះនៅកម្ពុជា និងត្រូវគេចាត់ទុកថាបានជួយនាំមកនូវសន្តិភាព ការអភិវឌ្ឍ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សរបស់កម្ពុជាបច្ចុប្បន្ន។ អ្នកស្រាវជ្រាវអាមេរិកាំងមួយរូបយល់ថា ទោះបីព្រឹត្តិការណ៍នេះបានកន្លងផុតទៅអស់ជាង៣០ឆ្នាំក្តី ក៏ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នេះ មានសារៈសំខាន់ជាមេរៀនប្រវត្តិសាស្ត្រមិនត្រឹមតែសម្រាប់ពលរដ្ឋខ្មែរដែលកើតទាន់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរជំនាន់ក្រោយទៀត ហើយទិវានេះយ៉ាងហោចណាស់គួរត្រូវបានគេចងចាំក្នុងប្រតិទិនប្រចាំឆ្នាំដូចទិវាផ្សេងទៀតរួមមានទិវានយោបាយឈ្នះឈ្នះ និងមិនឈប់សម្រាកក្តី។ សូមលោកអ្នកស្តាប់បទសម្ភាសន៍ទាំងស្រុងរវាងលោក សឹង សុផាត នៃវីអូអេ និងអ្នកស្រី Courtney Weatherby នាយករងនៃកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimpson Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕