ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ដល់​មូលនិធិ​សម្រាប់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ធ្វើឲ្យ​កម្ពុជា​ស្ថិត​នៅ​ជួរ​មុខក្នុង​នយោបាយ​អន្តរជាតិ


ការ​ផ្តល់​មូលនិធិ​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​ពង្រីក​កំពង់​ផែ​របស់​ខ្លួន​ដ៏​ធំ​បំផុត​មួយ​នៅ​ក្រុង​ព្រះសីហនុ។ (D. de Carteret/VOA)
ការ​ផ្តល់​មូលនិធិ​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​ពង្រីក​កំពង់​ផែ​របស់​ខ្លួន​ដ៏​ធំ​បំផុត​មួយ​នៅ​ក្រុង​ព្រះសីហនុ។ (D. de Carteret/VOA)

ខណៈ​ដែល​មេដឹកនាំ​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​ខ្លាំង​ជាង​គេ​លើ​លោក ចំនួន​៧ នឹង​ជួបជុំ​គ្នា​នៅ​ប្រទេស​ជប៉ុន​នៅ​សប្ដាហ៍​ក្រោយ​នេះ បញ្ហា​តម្រូវ​ការ​​វិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ពិភពលោក នឹង​ក្លាយ​ជា​ចំណុច​ពិភាក្សា​ដ៏​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ។

ខណៈ​ដែល​មេដឹកនាំ​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​ខ្លាំង​ជាង​គេ​លើ​លោក ចំនួន​៧ នឹង​ជួបជុំ​គ្នា​នៅ​ប្រទេស​ជប៉ុន​នៅ​សប្ដាហ៍​ក្រោយ​នេះ បញ្ហា​តម្រូវ​ការវិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ពិភពលោក នឹង​ក្លាយ​ជា​ចំណុច​ពិភាក្សា​ដ៏​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ។

មិន​ថា​ជា​ផ្លូវ​ថ្នល់ ផ្លូវដែក​ ឬ​កំពង់​ផែ​ទេ ​គឺ​កម្ពុជា​ ត្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ​យ៉ាង​ខ្លាំង។

ធនាគារ​អភិវឌ្ឍ​អាស៊ី ADB ប៉ាន់​ស្មាន​ថា កម្ពុជា​ត្រូវ​ការ​ប្រាក់​ពី​១២​ទៅ​១៦​ពាន់​លាន​ដុល្លារ​ក្នុង​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ពី​ឆ្នាំ២០១៣​ដល់​២០២២ ដើម្បី​រក្សា​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។

ឆ្នាំ​មុន ជប៉ុន​បាន​ប្រកាស​ចាក់​ទឹក​ប្រាក់​១១០​ពាន់​លាន​ដុល្លារ​ចូល​ក្នុង​តំបន់​អាស៊ី​ក្នុង​ពេល​៥​ឆ្នាំ។ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​នៅ​កម្ពុជា​ ឬ​ហៅកាត់​ថា (JICA) កំពុង​ប្រើប្រាស់​ប្រាក់​រាប់​លាន​ដុល្លារ​នៃ​សាច់ប្រាក់​ទាំង​អស់​នេះ សម្រាប់​ការ​កសាង​ផ្លូវ​ថ្នល់​ ស្ពាន កំពង់ផែ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត។

កម្មករ​ម្នាក់​ឈរ​សម្លឹង​មើល ខណៈដែល​ខ្សែ​រថភ្លើង​តែមួយ​គត់​របស់​កម្ពុជា​កំពុង​តែ​ដឹក​ជញ្ជូន​ទំនិញ ទៅ​កាន់​កំពង់​ផែ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្រុង​ព្រះសីហនុ។ (D. de Carteret/VOA)
កម្មករ​ម្នាក់​ឈរ​សម្លឹង​មើល ខណៈដែល​ខ្សែ​រថភ្លើង​តែមួយ​គត់​របស់​កម្ពុជា​កំពុង​តែ​ដឹក​ជញ្ជូន​ទំនិញ ទៅ​កាន់​កំពង់​ផែ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្រុង​ព្រះសីហនុ។ (D. de Carteret/VOA)

តំណាង​ជាន់ខ្ពស់​របស់ JICA គឺ​លោក Takashi Ito និយាយ​ថា ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​គុណភាព​គឺ​ជា​ការ​សាងសង់​ដែល​ជាប់​បាន​យូរ ហើយ​គិតគូរ​ដល់​ផលវិបាក​ខាង​បរិស្ថាន​ និង​សង្គម។

​«ជួនកាល​ គេ​រិះគន់​ជំនួយ​ជប៉ុន​ថា យឺតយ៉ាវ ប៉ុន្តែ​វា​មិន​ខ្ជះខ្ជាយ​ពេល​ទេ ក្នុង​ការ​ពិគ្រោះ​យោបល់​ និង​ត្រៀម​លក្ខណៈ​ដែល​ចាំបាច់​ជាមុន​នោះ»។

ប៉ុន្តែ ម្ចាស់​ជំនួយ​តែ​មួយ​មិន​អាច​ផ្ដល់​ប្រាក់​បាន​គ្រប់​យ៉ាង​នោះ​ទេ។ ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ចិនបាន​ក្លាយ​ជា​ប្រភព​ធំ​ជាង​គេ​ដែល​ផ្ដល់​ប្រាក់​អភិវឌ្ឍ​ខាង​ហេដ្ឋារចនា​សម្ព័ន្ធ​ដល់​កម្ពុជា ប៉ុន្តែ​វិនិយោគ​ចិន​ត្រូវ​បាន​រិះគន់​ថា​ខ្វះ​គុណភាព​និង​ស្តង់ដារ។

អ្នក​វិភាគ​ និយាយ​ថា រដ្ឋាភិបាល​កម្ពុជា​ប្រឈម​នឹង​ការ​សម្រេច​ថា​ តើ​ត្រូវ​ជ្រើសរើស​យក​ស្តង់ដារ​តាម​ប្រទេស​ម្ចាស់​ជំនួយ​ដូច​ជា​ជប៉ុន ឬ​ក៏​ត្រូវ​គិតគូរ​ពី​តម្រូវ​ការ​ភ្លាមៗ ដោយ​យក​ប្រាក់​ពី​ចិន។
លោក ចាន់ សុផល ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​គោល​នយោបាយ​បាន​មាន​ប្រសាសន៍​ថា៖ «ម្ចាស់​ជំនួយ​ខ្លះ​ទាមទារ​នីតិវិធី​ច្រើន មុន​នឹង​យើង​អាច​ខ្ចី​លុយ​គេ​បាន​ យក​ទៅ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ ដូច្នេះ មាន​ការ​ចំណាយ​ពេល ប៉ុន្តែ​ម្ចាស់​ជំនួយ​ខ្លះ​ទៀត​ដូចជា​ចិន​ជាដើម យើង​អាច​ទទួល​បាន​មូលនិធិ​យ៉ាង​លឿន​ ប៉ុន្តែ​ក៏​អាច​មាន​បញ្ហា​រឿង​គុណភាព​និង​ការ​ចំណាយ​ដែរ»។

​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាន់​ជំហរ​អព្យាក្រិត្យ​យូរ​មក​ហើយ ដោយ​និយាយ​ថា ខ្លួន​មិន​អាច​ បដិសេធ​ការ​ផ្ដល់​មូលនិធិ​ពី​ម្ចាស់​ជំនួយ​ណាមួយ​ទេ។ អ្នក​វិភាគ​នយោបាយ និយាយ​ថា យុទ្ធសាស្ត្រ​នៃ​ការ​ឲ្យ​ប្រទេស​ក្រៅ​ដណ្ដើម​គ្នា​ជួយ​នេះ​ធ្វើ​ឲ្យ​កម្ពុជា មាន​ជម្រើស​ក្នុង​ការ​ទទួល​បាន​មូលនិធិ​អន្តរជាតិ។

លោក Sebastian Strangio អ្នក​និពន្ធ​សៀវភៅ​«‍ប្រទេស​កម្ពុជា​របស់​លោក ហ៊ុន សែន» បាន​មាន​ប្រសាសន៍​ថា៖ «សម្រាប់​ប្រទេស​ដូចជា​កម្ពុជា ដែល​តូច​និង​ខ្សោយ​ហើយ​ពឹងផ្អែក​លើ​ប្រាក់​ពី​ខាង​ក្រៅ​នេះ ការ​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​បរទេស គឺ​តែង​តែ​ជា​អាទិភាព។ កាលណា​កម្ពុជា​មាន​មិត្តភ័ក្ដិ​កាន់​តែ​ច្រើន គឺ​កាន់តែ​ល្អ»។

មិន​ថា​ប្រភព​ជំនួយ​ចេញ​ពី​ណា​ទេ គឺ​ពលរដ្ឋ​កម្ពុជា ​រំពឹង​ចង់​បាន​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ល្អ​ប្រសើរ​រួម​ទាំង​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​ផង​ដែរ៕

ប្រែ​សម្រួល​សាយ មុន្នី

XS
SM
MD
LG