ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ព័ត៌មាន​ចេញ​លិខិត​ព្រមាន​ឲ្យ​បណ្ដាញ​ព័ត៌មាន​ប្រើ​គោរមងារ​សម្ដេច


លិខិត​ព្រមាន​ឲ្យ​បណ្ដាញ​ព័ត៌មាន​ប្រើ​គោរមងារ«​សម្ដេច» ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៦។ (រូបភាព​ដោយ ក្រសួង​ព័ត៌មាន)
លិខិត​ព្រមាន​ឲ្យ​បណ្ដាញ​ព័ត៌មាន​ប្រើ​គោរមងារ«​សម្ដេច» ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៦។ (រូបភាព​ដោយ ក្រសួង​ព័ត៌មាន)

ក្រសួង​ព័ត៌មាន ជា​ថ្មី​ម្ដង​ទៀត​ បាន​ចេញ​លិខិត​ព្រមាន​ជា​លើក​ចុង​ក្រោយ​ដល់​ស្ថាប័ន​ព័ត៌មាន​ដែល​មាន​វត្ត​មាន​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​ ឲ្យ​ប្រើ​គោរមងារ​សម្ដេច​ចំពោះ​អត្ថបទចុះ​ផ្សាយ​នានា។

នៅ​ក្នុង​លិខិត​ជូន​ដំណឹងមួយចុះ​ហត្ថលេខា​ដោយ​លោក​ខៀវ​ កាញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដែល​ VOA ​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ បាន​សរសេរ​ថា​ «ដើម្បី​ថែរក្សា​ឲ្យ​បាន​នូវ​អត្តសញ្ញាណ​ និង​វប្បធម៌របស់​កម្ពុជា​ ក្រសួង​ព័ត៌មាន​តែង​តែ​ណែនាំ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ និង​អ្នក​សារ​ព័ត៌មាន​ ចេះ​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ប្រកប​ដោយវិជ្ជាជីវៈ​ផង​ និង​គោរព​ច្បាប់​ផង»។ ​ក៏​ប៉ុន្តែ​លិខិត​នេះ​អះ​អាង​ថា​ មក​ទល់​ពេល​នេះ​ នៅ​តែ​មាន​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​តូចផ្គើន​មិន​ទាន់​ប្រើប្រាស់​គោរមងារ​សម្ដេច​នៅ​ក្នុង​ការ​ចុះ​ផ្សាយ​អត្ថបទ​របស់​ពួក​គេ​ទេ។​

លិខិត​ដដែល​នេះសរសេរ​ថា​ «បើ​អង្គភាព​ណា​នៅ​តែ​បំពាន​សេច​ក្តី​ជូន​ដំណឹង​ខាង​លើ​ ក្រសួង​ព័ត៌មាន​នឹង​ចាត់​វិធានការ​តាម​ភារៈ​កិច្ច​ និង​សមត្ថ​កិច្ច​ដែល​ច្បាប់​រាជ​រដ្ឋាភិបាល​ប្រគល់​ជូន»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ ក្រសួង​ព័ត៌មាន​ក៏​បាន​កោះ​ហៅ​ក្រុម​អ្នក​សារ​ព័ត៌មាន​ដើម្បី​ណែនាំ​ឲ្យ​ពួក​គេប្រើ​គោរមងារ​របស់​មន្ត្រី​រដ្ឋាភិបាល​ ជា​ពិសេស​គោរមងារ​«សម្ដេច»​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​កំពូលៗ៕

XS
SM
MD
LG