ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង្វល់​អំពី​អតិផរណា អាច​រារាំង​របៀបវារៈ​គម្រោង​ចំណាយ​របស់​លោក Biden


គណៈកម្មាធិការ​នីតិកម្ម​​របស់​រដ្ឋសភាអាមេរិក ចាប់ផ្តើម​ធ្វើការ​លើ​របៀបវារៈ​ក្នុងស្រុក​ដ៏​ទូលំទូលាយ​របស់​លោក​ប្រធានាធិបតី Joe Biden ដែល​ជា​​ច្បាប់​ចំណាយ​ហៅថា​​ Build Back Better Act នៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២១។
គណៈកម្មាធិការ​នីតិកម្ម​​របស់​រដ្ឋសភាអាមេរិក ចាប់ផ្តើម​ធ្វើការ​លើ​របៀបវារៈ​ក្នុងស្រុក​ដ៏​ទូលំទូលាយ​របស់​លោក​ប្រធានាធិបតី Joe Biden ដែល​ជា​​ច្បាប់​ចំណាយ​ហៅថា​​ Build Back Better Act នៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២១។

កំណើន​អតិផរណា​នៅ​សហ​រដ្ឋ​អាមេរិក​ ប្រហែល​ជា​កំពុង​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​សភា​ដើម្បី​អនុម័ត​កញ្ចប់​ថវិកា​ចំណាយ​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី ​Joe Biden ​លើ​បញ្ហា​អាកាសធាតុ ​និង​សង្គម​មុន​ដំណាច់​ឆ្នាំ​នេះ។​ ទោះ​បីជា​យ៉ាងណា​ គេ​មិន​ច្បាស់​ថា ​តើ​វិធានការ​នេះ​ នឹង​បង្កើន​តម្លៃទំនិញ​ដែល​កំពុង​ឡើង ​ឬ​យ៉ាង​ណា​ទេ។

សមាជិក​រដ្ឋ​សភា​គណបក្ស​ប្រជា​ធិបតេយ្យ ​កំពុង​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​លើ​ច្បាប់​ចំណាយ​ហៅថា Build Back Better Act ​ដើម្បី​ជំរុញ​ឱ្យ​មាន​មាន​ការ​អនុម័ត​មុន​ពេល​ឈប់​សម្រាក​បុណ្យ​រំឭក​គុណ ​Thanksgiving ​នៅ​សប្តាហ៍​ក្រោយ។ ​មេ​ដឹកនាំ​គណបក្ស​ប្រជា​ធិបតេយ្យ​សង្ឃឹម​ថា​ មាន​ការ​បោះឆ្នោត​លើ​សេចក្តី​ស្នើ​ច្បាប់​នេះ​ កាលពី​សប្តាហ៍​មុន​ ប៉ុន្តែ​អ្នក​ប្រជា​ធិបតេយ្យ​កណ្តាល​និយម​ បាន​ទាមទារ​ឱ្យ​ពន្យារ​ពេល​រហូត​ដល់​ការិយាល័យ​សភា​វិភាគ​ថវិកា ​(CBO) ​បញ្ចប់​ការ​វិភាគ​របស់​ខ្លួន​អំពី​ផល​ប៉ះពាល់​របស់​ច្បាប់​ចំណាយ​នេះ​លើ​ថវិកា​សហ​ព័ន្ធ។​

កាលពី​ថ្ងៃចន្ទ​ការិយាល័យ​សភា​វិភាគ​ថវិកា​បាន​និយាយ​ថា​ ការ​វិភាគ​របស់​ខ្លួន​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ​ដោយ​បើក​ផ្លូវ​សម្រាប់​ការ​បោះឆ្នោត​ ប្រសិន​បើ​ទីភ្នាក់ងារ​នេះ​រក​ឃើញ​ថា ​កំណើន​ចំណូល​ពី​គម្រោង​ចំណាយ​នេះ​ អាច​ទប់ទល់​ចំណាយ​ ដូច​ដែល​អ្នក​ប្រជា​ធិបតេយ្យ​បាន​សន្យា។​

កាលពី​ថ្ងៃ​ចន្ទ​អំឡុង​ពិធី​ចុះ​ហត្ថលេខា​លើ​គម្រោង​ចំណាយ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ទឹកប្រាក់​ចំនួន​ ១,២​ ពាន់ ពាន់​លាន​ដុល្លារ​ព្រមព្រៀង​ដោយ​គណបក្ស​ទាំងពីរ​នោះ ​ លោក ​Biden​ បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ ច្បាប់​ចំណាយ​នេះ ​នឹង​ត្រូវ​បាន​អនុម័ត។​

នៅក្នុង​សុន្ទរកថា​ថ្លែង​នៅ​លើ​វាលស្មៅ​នៅ​សេតវិមាន​ លោក​ប្រធានាធិបតី​បាន​និយាយ​ថា ​«ខ្ញុំមាន​ទំនុក​ចិត្ត​ថា​ រដ្ឋសភា​នឹង​អនុម័ត​ច្បាប់​ចំណាយ​នេះ ​ហើយ​បន្ទាប់​មក​ព្រឹទ្ធ​សភា​ នឹង​អនុម័ត​ដែរ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG