ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាន​កុងស៊ុល​ឥណ្ឌា​នៅ​អាហ្វហ្គានីស្ថាន​រង​ការ​វាយ​ប្រហារ


ផែន​ទី​នៃ​ទីក្រុង Mazar-i-Sharif ប្រទេស​អាហ្វហ្គានីស្ថាន។
ផែន​ទី​នៃ​ទីក្រុង Mazar-i-Sharif ប្រទេស​អាហ្វហ្គានីស្ថាន។

ក្រុម​ជន​សកម្មប្រយុទ្ធ​ដែល​គេ​មិន​ដឹង​អត្តសញ្ញាណ​បាន​ប៉ុនប៉ង​ឆ្មក់​វាយ​ប្រហារ​ស្ថាន​កុងស៊ុល​ប្រទេស​ឥណ្ឌា​នៅ​ក្នុង​ក្រុង Mazar-i-Sharif ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​មាន​ការ​បាញ់​កាំភ្លើង​និង​រ៉ុក្កែត​ធុន​ B-40 នៅ​ក្នុង​តំបន់​ជិត​ខាង​ទីនោះ​ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​អភិបាល​ក្នុង​មូលដ្ឋាន​និយាយ​ប្រាប់​ VOA។

លោក Munir Ahmad Farhad បាន​និយាយ​ថា ​ក្រុម​ជន​ប្រដាប់​អាវុធ​បាន​បាញ់​រ៉ុក្កែត​ពី​អគារ​មួយ​ឆ្លង​ផ្លូវ​ពី​ស្ថាន​កុងស៊ុល​នេះ​ បណ្តាល​ឱ្យ​មាន​ការ​បាញ់​កាំភ្លើង​ត​គ្នា​រវាង​កងក​ម្លាំង​សន្តិសុខ​និង​ក្រុម​អ្នក​វាយ​ប្រហារ។​ មិន​ទាន់​មាន​សេចក្តី​លម្អិត​ជា​បន្ទាន់​អំពី​ចំនួន​មនុស្ស​ស្លាប់​ឬ​ខូចខាត​ទេ។

លោក Shir Jan Durani អ្នក​នាំ​ពាក្យ​ប៉ូលិស​បាន​និយាយ​ថា​ កង​ឯកភាព​នៃ​កង​កម្លាំង​ពិសេស​ប្រុងប្រៀប​ធ្វើ​ប្រតិបត្តិការ​មួយ​ដើម្បី​បោស​សម្អាត​រក​អ្នកវាយ​ប្រហារ។​

គ្មាន​ក្រុម​ណា​មួយ​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នេះ​ជា​បន្ទាន់​ទេ ​ដែល​បាន​កើត​មាន​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយ​ការ​វាយ​លុក​ដ៏​ប្រល័យ​មួយ​ដោយ​ក្រុម​ជន​ជាប់​សង្ស័យ​ថា​ជា​ក្រុម​ជន​សកម្មប្រយុទ្ធ​ឥស្លាម​លើ​មូលដ្ឋាន​មួយ​នៃ​កងទ័ព​អាកាស​ឥណ្ឌា​នៅ​ជិត​ព្រំដែន​ប្រទេស​ប៉ាគីស្ថាន​បណ្តាល​ឱ្យ​បុគ្គលិក​យោធា​យ៉ាង​តិចណាស់​៧​នាក់​ស្លាប់​និង​បាន​ធ្វើ​ឱ្យ​២០​នាក់​ទៀត​ត្រូវ​របួស។

ការ​វាយ​ប្រហារ​លើ​ស្ថាន​កុងស៊ុលនេះ​ជា​ការ​វាយ​ប្រហារ​ថ្មី​បំផុត​ក្នុង​ចំណោម​ការវាយ​ប្រហារ​មួយ​ចំនួន​លើ​ទីដៅ​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG