ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្មាន់កាំភ្លើង​វាយប្រហារ​មូលដ្ឋាន​ទ័ព​អាកាស​របស់​ឥណ្ឌា


រថយន្ត​យោធា​ឥណ្ឌា​បើក​ជិត​មូលដ្ឋាន​ទ័ព​អាកាស​នៅក្រុង Pathankot។ ជន​ប្រដាប់​អាវុធ​បាន​ធ្វើការ​វាយប្រហារ​មូលដ្ឋាន​ទ័ព​អាកាស​ជិត​ព្រំដែន​ប៉ាគីស្ថាន​កាល​ពី​ដើម​ថ្ងៃ​សៅរ៍។

ក្រុម​មន្ត្រីនៅ​ក្នុង​ប្រទេសឥណ្ឌា​និយាយ​ថា ជន​ប្រដាប់អាវុធ​បួន​នាក់​ និង​ឆ្មាំ​ល្បាត​ពីរ​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ថ្ងៃ​ទៅ​លើមូលដ្ឋាន​មួយ​នៃ​កងទ័ព​អាកាស​នៅ​ក្នុង​រដ្ឋ​ Punjab នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ប៉ាគីស្ថាន។

ពួក​ជន​ប្រដាប់អាវុធ​បាន​ធ្វើការ​វាយ​ប្រហារ​លើ​មូលដ្ឋាន​ទ័ព​អាកាសនៅ​ក្រុងPathankot កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ​ហើយ​គេ​អាច​ឮ​ស្នូរ​គ្រាប់​កាំ​ភ្លើង​នៅ​ពេល​ជា​ច្រើន​ម៉ោង​បន្ទាប់​មក​ទៀត។​

ក្រុម​មន្ត្រី​ឥណ្ឌា​និយាយ​ថា​ ពួក​គេកំពុង​ព្យាយាម​តាម​រក​អត្តសញ្ញាណ​ពួក​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​ទាំង​នេះ។​ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួក​មន្ត្រី​សន្តិសុខ​ឥណ្ឌា​ខ្លះ​និយាយ​ថា​ ពួកគេ​មាន​ជំនឿ​ថា ​ពួក​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​ជា​សមាជិក​នៃ​ក្រុម Jaish-e-Mohammed ​មានន័​យ​ថា​ កងទ័ព​របស់​ Mohammed ដែល​ជា​ក្រុម​ជន​សកម្មប្រយុទ្ធមួយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ដែល​ចង់​បាន​ឯករាជ្យ​សម្រាប់​តំបន់ kashmir ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា។​

លោក Rajnath Singh រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ឥណ្ឌា​បាន​និយាយ​នៅ​ក្នុង​កំណត់​សម្គាល់​មួយ​តាម​ទូរទស្សន៍​ដោយ​លោក​បាន​ប្រើ​ពាក្យ​ពេចន៍​ដោយ​ប្រុងប្រយ័ត្ន​ថា «ប្រទេស​ប៉ាគីស្ថាន​ជា ប្រទេស​ជិតខាង​របស់​យើង ហើយ​យើង​ចង់​មាន​សន្តិភាព​មិនមែន​តែ​ជាមួយ​ប៉ាគីស្ថាន​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ជាមួយ​ប្រទេស​ជិត​ខាង​ទាំង​អស់​របស់​យើង។ ​យើង​ក៏​ចង់​មាន​សន្តិភាព​ដែរ​ ក៏​ប៉ុន្តែ​ប្រសិន​បើ​ពួក​ភេរវជន​ធ្វើការ​វាយ​ប្រហារ​នៅ​លើ​ដី​ឥណ្ឌា​ យើង​នឹង​ធ្វើការ​តបត​ដោយ​សក្តិសម​នឹង​ពួកនេះ»៕

XS
SM
MD
LG